ផលិតផល​ចម្បងៗ​ដែល​វៀតណាម​នាំ​ចូលពី​កម្ពុជា​មាន ៤​ប្រភេទ

  • 2018-09-19 06:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-វៀតណាម មាន​ចំនួន ២,៧​ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត ១៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

បើ​តាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ​វៀតណាម បាន​បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០១៧ ផលិតផល​ដែល​វៀតណាម​នាំ​ចេញ​មក​កម្ពុជា​ច្រើន​ជាង​គេ មាន​ចំនួន ៥​ប្រភេទ ដូចជា ដែកថែប ដែក ប្រេង សាំង និង​ផលិត​ផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ដោយ​ឡែក ផលិត​ផល​ដែល​វៀតណាម​នាំ​ចេញ​ពី​កម្ពុជា​វិញ មាន​ចំនួន ៤​ប្រភេទ ដូចជា ឈើ គ្រាប់​ស្វាយចន្ទី កៅស៊ូ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;