អាណត្តិថ្មីនេះ សម្ដេច​ហ៊ុន សែន មានទីប្រឹក្សាផ្ទាល់ និងជំនួយការ ១០១នាក់

  • 2018-09-19 08:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាធ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សាផ្ទាល់ និង​ជំនួយការ​សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចំនួន ៩៩រូប ដែល​ក្នុង​​នោះ​មាន​ទីប្រឹក្សា​ផ្ទាល់ ៤៦រូប និង​ជំនួយការ ៥៥រូប។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ចុះ​ហត្ថលេខា​ដោយ​សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

សូម​បញ្ជាក់ថា ទីប្រឹក្សា​ផ្ទាល់​ទាំង ៤៦ រូប មាន​ ៣រូប ឋានៈ​ស្មើ​ទេសរដ្ឋមន្រ្ដី, ២៤រូប ឋានៈ​ស្មើ​រដ្ឋមន្រ្ដី និង ១៩រូប​ទៀត មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។ ក្នុងចំណោម​នោះ មានទីប្រឹក្សាផ្ទាល់​ចំនួន ១០រូប មិនទទួល​ប្រាក់​បៀវត្ស​នោះទេ។

ចំណែក​ជំនួយការ​ ទាំង ៥៥រូប មាន ២២រូប ឋានៈ​ស្មើ​រដ្ឋលេខាធិការ, ១៧រូប មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង ១៦រូបទៀត មានឋានៈ​ស្មើ​អគ្គ​នាយក។ ក្នុង​ចំណោម​នោះ មាន​ជំនួយការ​ ១រូប មិន​ទទួល​ប្រាក់​បៀវត្ស​នោះទេ។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;