EDC នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន ៤​ថ្ងៃ

  • 2018-09-19 10:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា ជូន​ដំណឹង​ថា ខ្លួន​នឹង​ផ្អាកការ​ផ្គង់ផ្គង់​ភ្លើងនៅ​តាម​តំបន់​មួយ​ចំនួន​ពីថ្ងៃទី​២០ ដល់ ២៣ កញ្ញា ២០១៨ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និងរុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

ពេលវេលា និង​ទីកន្លែង​ដែល​ត្រូវផ្តាច់​ភ្លើង​រួមមាន៖

១. ថ្ងៃទី២០ កញ្ញា៖ សង្កាត់​ភ្នំពេញថ្មី និរោធ ស្ទឹងមានជ័យ​ទី២ និង​ស្រុក​កៀនស្វាយ ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃទី​២១ កញ្ញា៖ សង្កាត់​បឹងកេងកង​ទី១ កំបូល ចោមចៅ​ទី១ និង​ព្រែកឯង ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

៣. ថ្ងៃទី​២២ កញ្ញា៖ សង្កាត់​ផ្សារថ្មីទី២ ស្ទឹងមានជ័យ​ទី១ ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ ចោមចៅ​ទី១ ភ្នំពេញថ្មី អូរបែកក្អម គោកឃ្លាង ដង្កោ ព្រៃស ជើងឯក និងតាខ្មៅ ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

៤. ថ្ងៃទី​២៣ កញ្ញា៖ សង្កាត់​ទន្លេបាសាក់ បឹងសាឡាង ប្រទះឡាង ទឹកថ្លា អូរបែកក្អម ភ្នំពេញថ្មី គោកឃ្លាង ឃ្មួញ ដង្កោ និង​ព្រៃស ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;