ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​១នៅកម្ពុជា គ្រោង​ទាក់ទាញ​វិនិយោគិន​អាមេរិក

  • 2018-09-19 12:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក កម្ពុជា ដោយ​មាន​ការសម្របសម្រួល​ពី​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​មួយ ដោយ​ផ្តោត​លើ​វិស័យ​កសិកម្ម​ ក្រោម​ប្រធាន​បទ “ឱកាស​ធុរកិច្ច​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា”។ ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​សណ្ឋាគារ​ Rosewood ភ្នំពេញ ពី​ថ្ងៃ​ទី ២៦ ដល់ ២៧ ខែ​កញ្ញា ឆ្នាំ​២០១៨។

កសិករម្នាក់ កំពុងបេះបន្លែ
គោលបំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ គឺ​ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​មាន​ការ​យល់ដឹង​ស៊ីជម្រៅ​ទៅ​លើ​វិស័យ​កសិកម្ម ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ភាគី​កម្ពុជា ហើយ​ស្វែងរក​មើល​អនាគត​ដៃ​គូ​វិនិយោគ និង​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល។

ប្រតិភូ​ចំនួន​ ១៦ ​​តំណាង​ឲ្យ​ក្រុមហ៊ុន ឈាន​មុខ​គេ​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក មាន​ដូចជា​ក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, ព្រមទាំង​ក្រុមហ៊ុន Syngenta នឹង​ចូលរួម​ព្រឹត្តិការណ៍​នេះ​។ ជាង​នេះ​ទៅ​ទៀត ក្រុម​ហ៊ុននៅអាស៊ីអាគ្នេយ៍ ដែល​ចែកចាយ​មុខ​ទំនិញ​សំខាន់ៗ​របស់​អាមេរិក នឹង​បញ្ជូន​តំណាង​របស់​ខ្លួន​មក​ចូលរួម​ផងដែរ​។

នៅ​ក្នុង​រយៈពេល ២​ថ្ងៃ​នេះ សមាជិក​ប្រតិភូ នឹង​រៀន​សូត្រ​អំពី​វិស័យ​ផ្សេង​ៗ​ទាក់ទង​នឹង​​កសិកម្ម​កម្ពុជា ដូចជា​ស្រូវ​អង្ករ ចំណី​សត្វ និង​បសុសត្វ និង​វារីវប្បកម្ម ភ្ជាប់​ជា​បណ្តាញ ក្រុម​អ្នក​ជំនួញ​ក្នុង​ស្រុក និង​ទស្សនា​ទីតាំង​ផលិតកម្ម​ក្នុង​មូលដ្ឋាន។ លើស​ពី​នេះ​ទៀត ពួកគេ​នឹង​ជួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​មក​ពី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;