Juventus យក​ឈ្នះ Valencia តែ Ronaldo បាន​កាត​ក្រហម​តាំង​ពីតង់​ទី​១

  • 2018-09-19 23:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Juventus បានយកឈ្នះក្លឹបម្ចាស់ផ្ទះ Valencia ដោយលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាកពូល H វគ្គសន្សំពិន្ទុ ពានរង្វាន់ UEFA Champions League រដូវកាល ២០១៨-១៩ កាលពីយប់មិញ។ ក៏ប៉ុន្តែ ក្រុមភ្ញៀវ សល់គ្នាត្រឹមតែ១០នាក់តាំង​ពី​នាទី​២៩ បន្ទាប់ពី​ Cristiano Ronaldo ត្រូវបានអាជ្ញាកណ្ដាលផ្តល់កាតក្រហម។

Juventus រកបាន២គ្រាប់ គឺសុទ្ធតែគ្រាប់បាល់ប៉េណាល់ទី ដោយខ្សែបម្រើ Miralem Pjanic នៅនាទី៤៥ និងនាទី៥១ ។

ចំណែក Ronaldo ត្រូវបានបណ្ដេញចេញពីទីលាន ក្នុងតង់ទី១ បន្ទាប់ពី​បាន​យកដៃទៅទាញសក់​កីឡាករ Jeison Murillo នៅមុខអាប៊ីត​ខ្សែបន្ទាត់។ ទោះបីជាមានការតវ៉ាយ៉ាងណាក្ដី ក៏​មិនអាច​កែប្រែបានឡើយ។

នេះជាកាតក្រហមលើកទី១ របស់ Ronaldo នៅក្នុងការបង្ហាញខ្លួនលើកដំបូង ឲ្យ Juventus ក្នុងពានរង្វាន់ UEFA Champions League ។ ជាងនេះទៅទៀត កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេហ នឹងត្រូវអវត្តមានក្នុងការប្រកួត​រវាង Juventus ទល់នឹង​អតីតក្លឹបចាស់របស់ខ្លួន Manchester United នៅខែក្រោយ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;