កម្ពុជា និង​ប្រទេស​ជាង១០០ ចូលរួម​កិច្ចប្រជុំ​ស្តីពី "អំណាច​សមុទ្រ​អន្តរជាតិ" នៅ​អាមេរិក

  • 2018-09-20 01:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បណ្តា​មេបញ្ជា​ចំនួន​៧៦រូប និង​មេបញ្ជាការ​ឆ្មាំ​សមុទ្រ ប្រមាណ​១០០​នាក់ នៅ​ទូទាំង​ពិភពលោក បាន​ចូលរួម​កិច្ចប្រជុំ​ស្តី​អំពី "អំណាច​សមុទ្រ​អន្តរជាតិ" លើកទី​២៣ ដែល​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​រដ្ឋ​អាយឡែន សហរដ្ឋ​អាមេរិក។ ភាគី​​កម្ពុជា ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ គឺ​ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ​រង កងទ័ព​ជើងទឹក មេបញ្ជាការ​ទី​បញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ។

លោកឧត្តមនាវីឯក ទៀ សុខា ក្នុងពេលចូលរួមកិច្ចប្រជុំស្តីអំពី "អំណាច​សមុទ្រ​អន្តរជាតិ" កាលពីថ្ងៃទី១៨កញ្ញា ២០១៨ នៅអាមេរិក
ឧត្តមនាវី​ឯក ទៀ សុខា បាន​ថ្លែង​ឱ្យដឹង​ថា កិច្ចប្រជុំ​នេះ បាន​លើកយក​បញ្ហា​សមុទ្រ​ទូទាំង​ពិភពលោក​មក​ជជែក​ពិភាក្សា​គ្នា ជាពិសេស​បញ្ហា​មហា​សមុទ្រ​ប៉ាស៊ីហ្វិក មហា​សមុទ្រ​ឥណ្ឌា។ ក្រៅពី​នេះ សមុទ្រ​ដទៃ​ទៀត នៅតាម​បណ្តា​ប្រទេស​ទាំងនោះ ក៏​ត្រូវបាន​លើក​យក​មក​ពិភាក្សា​ផងដែរ។

«ក្នុង​កិច្ចប្រជុំ​នេះ កងទ័ព​ជើងទឹក​កម្ពុជា បាន​ទទួលបទ​ពិសោធ​ពី​ប្រទេស​ជាមិត្ត​ជាច្រើន និង​ទទួល​បាន​យោបល់​ល្អៗ​ជាច្រើន ដែល​គេ​បាន​ចែក​រំលែក​បញ្ហា​សមុទ្រ​ទូទាំង​ពិភពលោក ហើយអ្វី​ដែលយើង​ទទួលបាន​ពេល​នេះ និងយក​ទៅចែក​រំលែក​បន្ត​នៅ​ប្រទេស​យើង លើ​កិច្ចការ​សមុទ្រ​នេះ»។ លោក​មេបញ្ជាការ​រង​កងទ័ព​ជើងទឹក បញ្ជាក់​បន្ថែម៕

លោកឧត្តមនាវីឯក ទៀ សុខា ថតរូបអនុស្សាវរីយ៍ជាមួយមេបញ្ជាការកងទ័ពជើងទឹកនៃ​ប្រទេសផ្សេងៗ។ រូបថត៖ FB កងទ័ពជើងទឹក

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;