ពូទីន បាញ់​ស៊ីប ៦០០​ម៉ែត្រ អំឡុង​ពេល​ទៅ​ពិនិត្យ​ក្រុមហ៊ុន​ផលិត​កាំភ្លើង

  • 2018-09-20 02:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​បាញ់​ស៊ីប​ក្នុង​រយៈចម្ងាយ ៦០០​ម៉ែត្រ ដោយ​ប្រើកាំភ្លើង​ស៊ើប​ប្រភេទ​ថ្មី SVCh-308 អំឡុងពេល​លោក​ទស្សនកិច្ច​ទៅ​កាន់​ក្រុមហ៊ុន​ផលិត​កាំភ្លើង Kalashnikov ដែលនៅ​ក្រៅ​ក្រុង​មូស្គូ កាលពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ២០១៨ ម្សិលមិញ។

លោក វ្លាឌីមៀ ពូទីន បាញ់​ស៊ីប​ក្នុង​រយៈចម្ងាយ ៦០០​ម៉ែត្រ/ រូបភាព៖ Reuters
ក្នុង​នោះ លោក ពូទីន បាន​បាញ់​ស៊ីប​ចំនួន ៥​គ្រាប់ ដោយ​ត្រូវ​គោលដៅ​ចំនួន ៣​គ្រាប់។

អំឡុង​ទស្សនកិច្ច​នោះ លោក ពូទីន បាន​បង្ហាញ​ក្តី​សង្ឃឹម​ខ្ពស់​សម្រាប់​ការ​ផលិត​កាំភ្លើង​ស៊ីប​ប្រភេទ​ថ្មី Chukavin ជំនួសកាំភ្លើង​ស៊ីប​ជំនាន់​មុន Dragunov។ ក្រៅ​ពី​នេះ លោក ពូទីន ក៏​បាន​ពិនិត្យ​លើ​គម្រោង​ផលិត​អាវុធ​មួយ​ចំនួន​ទៀត​របស់​ក្រុមហ៊ុន​នេះ​ផ​ងដែរ៕

វីដេអូ ពូទីន បាញ់​ស៊ីប ៦០០​ម៉ែត្រ អំឡុង​ពេល​ទៅ​ពិនិត្យ​ក្រុមហ៊ុន​ផលិត​កាំភ្លើង

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;