ក្រុង​បាងកក គ្រោង​ពង្រីក​ព្រលាន​យន្តហោះ​របស់​ខ្លួន ដើម្បីប្រកួតប្រជែង​នឹង​សិង្ហបុរី

  • 2018-09-20 03:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Arkhom Termpittayapaisith ​រដ្ឋមន្ត្រី​ដឹកជញ្ជូន ថៃ បាន​ឲ្យ​ដឹង​ថា ថៃ​នឹង​ពង្រីក​ព្រលាន​យន្តហោះ​របស់​ខ្លួន នៅ​ក្នុង​និង​ជុំវិញ​ក្រុង​បាងកក ដើម្បី​​ទទួល​អ្នក​ដំណើរ​ច្រើនជាង​ប្រទេស​សិង្ហបុរី​។

លោក Arkhom Termpittayapaisith ​រដ្ឋមន្ត្រី​ដឹកជញ្ជូន (រូបថត៖ asia.nikkei.com)
ថ្លែង​ប្រាប់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Nikkei Asian Review កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ថៃ​ដដែល បាន​បង្ហើប​ថា ថៃ​គ្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី U-Tapao ដែល​ស្ថិតនៅ​លើ​ទីតាំង​មូលដ្ឋាន​ទ័ព​អាកាស​បាងកក​ចាស់ ដើម្បី​ទទួល​អ្នក​ដំណើរ​ប្រមាណ​ជា ៦០លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ ដំណើរការ​នេះ ត្រូវ​បាន​រយៈ​ពេល ២០​ឆ្នាំ​។ បច្ចុប្បន្ន ព្រ​លាន​យន្តហោះ​ដដែល ទទួល​អ្នក​ដំណើរ​ប្រមាណ ៣០​ម៉ឺន​នាក់​ក្នុងមួយឆ្នាំ។ ស្ថិត​ក្នុង​ច្រក​របៀង​សេដ្ឋកិច្ច​ខាងលិច ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រលាន​យន្តហោះ U-Tapao នឹង​ដើរ​តួយ៉ាង​សំខាន់​សម្រាប់​អ្នក​វិនិយោគ​។

រដ្ឋមន្ត្រី​ថៃ​ដដែល​បន្ត​ថា ព្រលាន​យន្តហោះ សុវណ្ណភូមិ និង Don Mueng របស់​ថៃ​ក៏​នឹង​ត្រូវ​ពង្រីង​ផង​ដែរ ដើម្បី​ទទួល​អ្នក​ដំណើរ ១៣០​លាន​នាក់។ ជា​រួម ព្រលាន​យន្តហោះ​ទាំង៣ នឹង​ទទួល​អ្នកដំណើរ ១៩០លាន​នាក់ បើ​ធៀប​នឹង​ព្រលាន​យន្តហោះ Changi របស់​សិង្ហបុរី ដែល​នឹង​ទទួល​អ្នកដំណើរ ​ត្រឹម​តែ ១៥០​លាន​នាក់​ប៉ុណ្ណោះ​ នៅ​ឆ្នាំ​២០៣០​៕

ប្រភព៖ Asia.Nikkei ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;