ប្រាក់ ៦០​លាន​ដុល្លារ ត្រូវ​បាន​លួច​ចេញ​ពី​ក្រុមហ៊ុន​ប្រតិបត្តិករ​ប្រាក់​អេឡិចត្រូនិក​ជប៉ុន

  • 2018-09-20 04:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ប្រតិបត្តិករ​ប្រាក់​អេឡិចត្រូនិក​ជប៉ុន Tech Bureau Corp នៅ​ថ្ងៃ​ទី២០ ខែ​កញ្ញា ២០១៨​នេះ បាន​រាយការណ៍​ពី​ការ​បាត់​ប្រាក់​អេឡិចត្រូនិក ចំនួន ៦០​លាន​ដុល្លារ ដែល​រួមមាន​ទាំង​ប្រាក់ Bitcoin និង​ប្រភេទ​ប្រាក់​មួយ​ចំនួន​ទៀត។

ក្រុមហ៊ុន​ប្រតិបត្តិករ​ប្រាក់​អេឡិចត្រូនិក​ដែល​មាន​ស្នាក់ការ​នៅ​ក្រុង​អូសាកា​មួយ​នេះ បាន​ផ្អាក​ការ​ដាក់ និង​ដក​ប្រាក់ទាំង​អស់ បន្ទាប់​ពី​ប្រភេទ​ប្រាក់​អេឡិច​ត្រូនិក ៣​ប្រភេទ​របស់​ខ្លួន ត្រូវ​បាន​លួច​កាលពី​ដើម​ខែ​កញ្ញា​នេះ។ ក្នុង​នោះ ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ ជា​របស់​អតិថិជន។

ក្រុមហ៊ុន​បញ្ជាក់​ថា ប្រព័ន្ធ​ទិន្នន័យ​របស់​ក្រុមហ៊ុន​ត្រូវ​បាន Hack រយៈពេល ២​ម៉ោង នៅ​ចន្លោះ​ម៉ោង ៧​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ហើយ​នៅ​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ ក្រុមហ៊ុន​ចាប់​បាន​សញ្ញាណ​មិន​ប្រក្រតី​នៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់​ខ្លួន ហើយ​ចូល​ដល់​ថ្ងៃ​អង្គារ ទើប​ក្រុមហ៊ុន​ដឹង​ថា ប្រាក់​ប្រមាណ ៦០​លាន​ដុល្លារ ត្រូវ​បាន​គេ​លួច៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;