លោក​គីម ជុងអ៊ុន ជួយ​សម្រេច​ក្ដីស្រមៃ​របស់លោក​ មូន ចេអ៊ីន

  • 2018-09-20 06:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី២០ ខែ​កញ្ញា​នេះ បាន​ជូន​លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង ឡើង​លើ​កំពូល​ភ្នំ Paektu នៅ​កូរ៉េខាងជើង។ ការ​ឡើង​លើ​កំពូល​ភ្នំ​នេះ ត្រូវ​បាន​លោក មូន បង្ហើប​ថា គឺជា​ក្ដី​ស្រមៃ​របស់​លោក​ជា​យូរ​មក​ហើយ។

លោក មូន ចេអ៊ីន ធ្លាប់​បាន​ប្រាប់​ទៅ​កាន់​លោក គីម ជុងអ៊ុន ដូច្នេះ​កាលពី​ជំនួប​ក្នុង​ខែ​មេសា​កន្លងទៅ នៅ​តំបន់​គ្មាន​យោធា ដែល​ជា​ព្រំដែន​ខណ្ឌចែក​ប្រទេស​ទាំង​ពីរ​។

លោក គីម ជុងអ៊ុន បាន​ចាប់​លើក​ដៃ​របស់​លោក មូន ចេអ៊ីន បន្ទាប់ពីអ្នកទាំងពីរ បានឡើងលើកំពូលភ្នំ Paektu នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ (រូបថត៖ South China Morning Post)
បើ​តាម​រូបថត លោក គីម ជុងអ៊ុន បាន​ចាប់​លើក​ដៃ​របស់​លោក មូន ចេអ៊ីន ដើម្បី​បង្ហាញ​ពី​ការ​បង្រួបបង្រួម ក្រោយ​ភាគី​ទាំងពីរ បាន​សម្រេច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រំសាយ​ទីតាំង​តេស្ត​សាកល្បង​គ្រាប់​មីស៊ីល Tongchang-ri ។

សូម​ជម្រាប​ថា ភ្នំ Paektu ក៏​មាន​នៅ​ក្នុង​ចម្រៀង​ភ្លេង​ជាតិ​របស់​កូរ៉េខាងត្បូង​ផងដែរ។ ចំណែក​កូរ៉េខាងជើង បាន​អះអាង​ថា លោក គីម ជុងអ៊ីល ដែល​ត្រូវ​ជា​ឪពុក​របស់​លោក គីម ជុងអ៊ុន បាន​កើត​នៅ​ទីនោះ និង​ហៅ​ភ្នំនេះថា ជា​ភ្នំ​ដ៏​ពិសិដ្ឋ នៃ​បដិវត្តន៍​។

ក្រោយ​ឡើង​ភ្នំ Paektu លោក មូន ត្រឡប់​ទៅ​កាន់​ក្រុង​សេអ៊ូល​វិញ បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​រយៈ​ពេល ៣​ថ្ងៃ​៕

អត្ថបទទាក់ទង

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;