ក្ដាប់​តំណែង​ប្រធាន​អាស៊ាន​ឆ្នាំ​ក្រោយ ថៃ​ដាក់​អាទិភាព​អភិវឌ្ឍ​ឌីជីថល

  • 2018-09-20 08:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ថៃ​គ្រោង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ឌីជីថល​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ជួយ​កាត់​បន្ថយ​​វិសមភាព។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ កាលពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ២០១៨ ម្សិលមិញ ក្នុង​ពិធី​បើក​វេទិកា "ឌីជីថល​ថៃ Big Bang"។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ អំឡុង​ពេល​លោក​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ក្រុង​ភ្នំពេញ
លោក ប្រាយុទ្ធ ថា ប្រទេស​ថៃ​នឹង​កាន់​តំណែង​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១៩ ខាង​មុខ ហើយ​នឹង​ប្រើ​ឱកាស​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ឌីជីថល ដូច្នេះ​តំបន់​នេះ​នឹង​រីកចម្រើន និង​រឹងមាំ​ជាមួយ​គ្នា។

លោក​បន្ថែម​ថា "ការ​ប្រកួតប្រជែង​ឌីជីថល​របស់​ថៃ​បាន​កើន​ឡើង​ជា​បន្ដបន្ទាប់​ ដល់​ចំណាត់ថ្នាក់​ទី​៣៩ នៅ​ឆ្នាំ​នេះ ប៉ុន្ដែ​យើង​ចង់​ផ្លាស់ប្ដូរ​ទៅ​មុខ​ជាមួយ​គ្នា ជាមួយ​ប្រទេស​ផ្សេង​ទៀត។ យើង​មិន​ទុក​ឲ្យ​នរណា​ម្នាក់​នៅ​ខាង​ក្រោយ​នោះ​ទេ"។

លោក ប្រាយុទ្ធ ថា ការ​លើក​កម្ពស់​បច្ចេកវិទ្យា​ឌីជីថល ត្រូវ​បាន​ចាត់​ទុក​ជា​ម៉ាស៊ីន​ដ៏​សំខាន់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច ផលិតផល ពាណិជ្ជកម្ម សេវាកម្ម និង​ការ​អប់រំ។ លោក​បញ្ជាក់​ថា វា​ជា​ស្នូល​នៃ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ជាតិ​ថៃ​ក្នុង​រយៈពេល ២០​ឆ្នាំ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;