សង្រ្គាម​ពាណិជ្ជកម្ម៖ ចិន​ជំរុញ​ឲ្យ​អាមេរិក​បង្ហាញ​ភាព​ស្មោះត្រង់ និង​កែប្រែ​អាកប្បកិរិយា

  • 2018-09-20 09:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម​ចិន នៅ​ថ្ងៃ​ទី២០ ខែ​កញ្ញា ២០១៨​នេះ បាន​ប្រកាស​ថា ប្រទេស​ចិន​សង្ឃឹម​ថា អាមេរិក​នឹង​បង្ហាញ​ភាព​ស្មោះត្រង់ និង​ធ្វើការ​កែប្រែ​អាកប្បកិរិយា​របស់​ខ្លួន។ ការ​ប្រកាស​នេះ គឺក្រោយ​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត កាលពី​ដើម​សប្ដាហ៍​នេះ។

រូបភាព៖ Reuters
លោក Gao Feng អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​ថា ចិន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាត់​វិធានការ​សងសឹក​នានា​លើ​អាមេរិក ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន។ លោក​បន្ថែម​ថា ប្រទេស​ចិន​កំពុង​សិក្សា​វិធានការ​នានា ដើម្បី​ជួយ​ឧស្សាហកម្ម​បរទេស​ក្នុង​ប្រទេស​ចិន ក្នុង​ការ​ឆ្លើយតប​នឹង​ផល​ប៉ះពាល់​ពី​ការ​ដំឡើង​ពន្ធ​ជា​ថ្មី​របស់​អាមេរិក។

សូម​បញ្ជាក់​ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​ទី១៨ ខែ​កញ្ញា ២០១៨​នេះ បាន​គំរាម​ដំឡើង​ពន្ធ​បន្ថែម​ទៀត​ប្រឆាំង​នឹង​ចិន ប្រសិន​បើចិន​ដាក់​គោលដៅ​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​កម្មករ​កសិកម្ម និង​ឧស្សាហកម្ម​អាមេរិក៕

អត្ថបទទាក់ទង៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;