នាយ​ទាហាន​ជាន់ខ្ពស់ ៥រូប សុំ​លាលែង​ចេញ​ពីតួនាទី​ "នាយរង​សេនាធិការ​ចម្រុះ"

  • 2018-09-20 09:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ទាហាន​ជាន់ខ្ពស់ ៥រូប បាន​សុំ​លាលែង​ចេញ​ពី​តួនាទីជា​នាយរង​សេនាធិការ​ចម្រុះ ដោយ​នៅ​​កាន់​តែ​មុខ​តំណែង​តែ​មួយ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​លិខិត​ ដែល​នាយ​ទាហាន​ជាន់ខ្ពស់​ទាំង ៥រូប​នោះ ផ្ញើ​ជូន​លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រងកង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​ បញ្ជាការដ្ឋាន​កងទ័ព​ជើងឝោក កាលពី​ថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។

នាយ​ទាហាន​ជាន់ខ្ពស់​ ទាំង ៥រូប រួមមាន​ដូចខាងក្រោម៖

១. ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ៣

ឧត្ដមសេនីយ៍ឯក ស្រី ឌឹក
**២. ឧត្ដមសេនីយ៍ឯក កែវ ធី** មេបញ្ជាការ កងពលធំ​អន្តរាគមន៍លេខ២
ឧត្ដមសេនីយ៍ឯក កែវ ធី (រូបភាព៖ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ)

៣. ឧត្ដមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការ​ កងពលតូច​ទ័ព​ឆត្រ​យោង​៩១១

ឧត្ដមសេនីយ៍ឯក ចាប ភក្ដី (រូបភាព៖ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ)

៤. ឧត្ដមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ១

ឧត្ដមសេនីយ៍ឯក ព្រហ្ម ផេង

៥. ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​ កងពលតូច​ថ្មើរជើង​លេខ៧០

ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់

លោកនាយឧត្តម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​​ការពារជាតិ បាន​ថ្លែង​​ប្រាប់ [​ខ្លីៗ] នៅរសៀល​ថ្ងៃទី​២០ ខែកញ្ញា នេះថា ការលាលែង​ចេញពី​​នាយ​រងសេនាធិការចម្រុះ ​របស់​នាយ​ទាហាន​ទាំង ៥រូប គឺជា​ការ​ស័្មគ្រ​ចិត្ត ដើម្បី​បន្ថយ​តួនាទី ប៉ុន្តែ​នៅ​តែ​ស្ថិត​​ក្រោម​ការ​ដឹកនាំ​បញ្ជា​របស់កងទ័ព​​ជើង​គោក​​ដដែល​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​មាន​​អនុសាសន៍ ក្នុង​ពិធី​បែង​ចែក​ភារកិច្ច​នៃ​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី១៨ ខែកញ្ញា​ថា អ្នក​ដែល​​មាន​តួនាទី​ពីរ​ក្នុង​ជួរ​កងទ័ព គួរពិចារណា​កាត់​បន្ថយ​​ ដោយ​ទុក​តែ​តួនាទី​មួយបានហើយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;