លើក​ទី១​ក្នុង​ប្រវត្តិសាស្រ្ដ FIFA Ranking ដែល​មាន​ក្រុម​២ ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​រួម​គ្នា

  • 2018-09-20 12:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង និង​ក្រុម​បាល់ទាត់​ជម្រើសជាតិ​បែលហ្សិក បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១ ដូចគ្នា នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA ប្រចាំ​ខែកញ្ញា ដែល​ត្រូវ​បាន​ FIFA ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃ​ទី២០ ខែកញ្ញា​នេះ។

សូម​បញ្ជាក់ថា នេះ​ជា​លើក​ទី១ ហើយ ដែល​មាន​ក្រុមចំនួន ២ មាន​ពិន្ទុ​ស្មើ​គ្នា ​នៅ​កំពូល​តារាង​ចំណាត់ថ្នាក់​បែបនេះ គិត​ចាប់​តាំង​ពី FIFA Ranking ត្រូវ​បាន​បង្កើត​ឡើង តាំង​ពីឆ្នាំ ១៩៩២ មក។

បារាំង (ខៀវ) និង​បែលហ្សិក ពេល​ប៉ះ​គ្នា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA World Cup 2018 (រូបភាព៖ Reuters)

ក្រុម​ផ្សេង​ទៀត ដែល​ជាប់​ក្នុង​តារាង​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ រួម​មាន៖ ប្រេស៊ីល (លេខ៣) ក្រូអាត (លេខ ៤) អ៊ុយរុយហ្គាយ (លេខ ៥) អង់គ្លេស (លេខ ៦) ព័រទុយហ្គាល់​(លេខ ៧) ស្វីស (លេខ ៨) អេស្ប៉ាញ (លេខ ៩) និង ដាណឺម៉ាក (លេខ ១០)។ ចំណែក​ក្រុម​អាល្លឺម៉ង់ ដែល​ធ្លាប់​ជា​ក្រុម​ខ្លាំង កាន់កាប់​ដំណែង​កំពូល​បានជា​យូរ​នោះ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១២។

រី​ឯ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ឈរនៅចំណាត់ថ្នាក់​លេខ ១៦៩ ពោល​គឺ​ធ្លាក់​ចុះចំនួន ៣ចំណាត់ថ្នាក់ បើធៀបនឹង​ខែមុន៕


អត្ថបទ៖ សុខ សុវត្ថិ