កម្ពុជា​នឹង​ចុះ​បញ្ជី​នាំ​ចេញ​សម្បុក​ត្រចៀកកាំ​ទៅ​កាន់​ទីផ្សារ​ចិន

  • 2018-09-21 03:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ​ថា កម្ពុជា​បាន​ស្នើ​សុំ​ទៅ​ចិន ដើម្បី​ធ្វើការ​នាំ​ចូល​សម្បុក​ត្រចៀកកាំ ក្នុង​ចំណោម​ផលិតផល​កសិកម្ម​ជា​ច្រើន​ទៀត។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ការណ៍​នេះ​ទាមទារ​ឲ្យ​កម្ពុជា​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​បាន​រួចរាល់​ក្នុង​ការ​ចុះ​បញ្ជី​ការ​ចិញ្ចឹម​សត្វ​ត្រចៀកកាំ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ ដូចជា​ផ្នែក​អនាម័យ​ជា​ដើម។ លោក​ថា "អ្វី​ដែល​យើង​យក​ពី​ធម្មជាតិ​នេះ​គឺ​ត្រូវតែ​មាន​ការ​ត្រួតពិនិត្យ​មុន​នឹង​ឆ្លង​ប្រទេស ជាពិសេស​ភូតគាម​អនាម័យ​ ព្រោះ​គេ​ខ្លាច​ឆ្លង​ជាមួយ​នឹង​រឿង​ផលិតផល​ដែល​យក​ពី​ធម្មជាតិ អ៊ីចឹង​ត្រូវ​ត្រួតពិនិត្យ​យន្តការ​ត្រួត​ពិនិត្យ​ភូតគាម​អនាម័យ"។

លោក វេង សាខុន បាន​បញ្ជាក់​ទៀត​ថា ​កម្ពុជា​ពុំ​ទាន់​មាន​ច្បាប់​អនុញ្ញាត​នាំ​ចេញ​សម្បុក​ត្រចៀកកាំ​នោះ​ទេ ប៉ុន្តែ​នា​​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​នាំ​ចេញ​ខុស​ច្បាប់​ជា​បណ្ដើរៗ​ហើយ។

"មក​ដល់​ពេល​នេះ នៅ​កម្ពុជា ការ​ចិញ្ចឹម​សម្បុក​ត្រចៀកកាំ គឺ​មាន​ច្រើន​គ្រួសារ ដែល​ចង់​ក្លាយ​ជា​ឧស្សាហកម្ម ដែល​យើង​កំពុង​គិតគូរ​ថា​គួរ​ចុះ​បញ្ជី​ថា​មាន​ប៉ុន្មាន​គ្រួសារ។ បញ្ហា​នេះ​ យើង​មិន​ចង់​រឹត​បន្តឹង​ទេ ប៉ុន្តែ​យើង​ចង់​ជួយ​គាត់ នៅ​ពេល​ដែល​គេ​អនុញ្ញាត​ឲ្យ​នាំ​ចូល យើង​មាន​យន្តការ​រួចស្រេច​នៅ​គ្រប់​កន្លែង" នេះ​ជា​ការ​ថ្លែង​របស់​លោក វេង សាខុន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;