អាមេរិក ពាក់​ហ្គង់​ចូល​ក្នុង​សង្រ្គាម​បច្ចេកវិទ្យា​អ៊ីនធីណិត​ហើយ

  • 2018-09-21 03:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក John Bolton ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក កាលពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ២០១៨ ម្សិលមិញ បាន​បញ្ជាក់​ថា អាមេរិក​កំពុង​ពាក់​ហ្គង់​ចូល​ក្នុង​សង្រ្គាម​បច្ចេកវិទ្យា​អ៊ីនធឺណិត​ដែល​កំពុង​កើនឡើង ជាមួយ​ចិន រុស្ស៊ី និង​សត្រូវ​មួយ​ចំនួន​ទៀត។

លោក John Bolton ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក
ទីប្រឹក្សាសន្ដិសុខ​ជាតិ​អាមេរិក​រូប​នេះ​បញ្ជាក់​ថា "យុទ្ធសាស្រ្ត​បច្ចេកវិទ្យា​អ៊ីនធឺណិត​ពេញលេញរយៈពេល ១៥​ឆ្នាំ" លើក​ទី១ របស់​អាមេរិក បាន​ចូល​ជាធរមាន​ហើយ។

លោក​ព្រមាន​ថា "សម្រាប់​ប្រទេស​ណាមួយ ដែល​ធ្វើ​សកម្មភាព​បច្ចេកវិទ្យា​អ៊ីនធីណិត​ប្រឆាំង​អាមេរិក ពួកគេ​ត្រូវ​រំពឹង​ថា... យើង​នឹង​ឆ្លើយតប​ដោយ​គ្មាន​លើកលែង"។

លោក​បន្ថែម​ថា រាល់​ការ​ឆ្លើយតប​នឹង​ការ​វាយប្រហារ​បច្ចេកវិទ្យា​អ៊ីនធឺណិត នឹង​ធ្វើឡើង​ក្នុង​ពិភព​បច្ចេកវិទ្យា​អ៊ីនធឺណិត។ លោក​បាន​សំដៅ​ទៅ​ប្រទេស​ចិន អ៊ីរ៉ង់ កូរ៉េខាងជើង និង​រុស្ស៊ី គឺ​ជា​ប្រភព​ចម្បង​នៃ​ការ​គំរាមកំហែង​នានា ដោយ​លោក​ថា ជនជាតិ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ស្ថិត​នៅ​ក្រោម​ការ​វាយប្រហារ​ជា​រៀងរាល់​ថៃ​ក្នុង​លំហ​បច្ចេកវិទ្យា​អ៊ីនធឺណិត។

សូម​បញ្ជាក់​ថា ទីភ្នាក់ងារ​យោធា​រុស្ស៊ី​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​លូកលាន់​នឹង​ការ​បោះឆ្នោត​អាមេរិក កាលពី​ឆ្នាំ​២០១៦៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;