ចាប់​ពី​ឆ្នាំ​២០១៩ ម្ចាស់​សហគ្រាស​ទាំង​អស់ ត្រូវ​បើក​ប្រាក់​ឈ្នួលឲ្យ​បុគ្គលិក​២​ដង​ក្នុង​១ខែ

  • 2018-09-21 06:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ ​ស្ដី​ពី​របៀប​ថ្មី​នៃ​ការ​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត ដែល​នឹង​ចាប់​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៩​ខាង​មុខ​ត​ទៅ។

ក្នុង​សេចក្ដី​ជូន​ដំណឹង បាន​រៀបរាប់​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៩ ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំង​ឡាង​ណា ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​ការងារ​ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត​ចំនួន ២​ដង នៅ​ក្នុង​១​ខែ។ ការ​បើក​លើក​ទី​១ ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​សប្ដាហ៍​ទី​២ និង​លើក​ទី​២ ក្នុង​សប្ដាហ៍​ទី​៤ នៃ​ខែ​នីមួយៗ តាម​បែបបទ​ដូច​ខាង​ក្រោម៖

  • លើក​ទី​១ គឺ​ស្មើ​នឹង​ចំនួន ៥០% នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​ក្នុង​១​ខែ

  • លើក​ទី​២ គឺ​ស្មើ​នឹង​ចំនួន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ដែល​នៅ​សល់ ប្រាក់​ឈ្នួល​បន្ទាប់​បន្សំ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដែល​កម្មករ​និយោជិត​ត្រូវ​ទទួល​បាន​នៅ​ក្នុង​ខែ​នីមួយៗ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;