អាជ្ញាធរ​ថៃ ព្រមាន​ដាក់​ពិន័យ​ដល់​អ្នក​ដែលឱ្យ​ចំណី​ព្រាប នៅ​ទី​សាធារណៈ

  • 2018-09-21 08:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ក្រុង​បាងកក ប្រទេស​ថៃ បាន​ព្រមាន​កាលពី​ថ្ងៃទី​២០សីហា​ម្សិលមិញ​ថា ខ្លួន​នឹង​ដាក់​ពិន័យ​ដល់​អ្នក​បំពាន​ច្បាប់ ដែលឱ្យ​ចំណី​សត្វព្រាប នៅទី​កន្លែង​សាធារណៈ។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​បាងកកប៉ុស្តិ៍​ នៅថ្ងៃទី​២១​កញ្ញា​នេះ។

ការ​ពិន័យ​នេះ គឺមាន​ទាំងការ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ខែ និង​ទឹកប្រាក់ ២៥០០០បាត (ជាង ៧៧០ដុល្លារ​អាមេរិក) ​ដោយសារតែ​មាន​ការ​បារម្ភ​ពីការ​កើនឡើង​នូវ​ចំនួន​របស់​សត្វព្រាប និង​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ។

ភ្ញៀវទេសចរ ឱ្យចំណីសត្វព្រាប នៅទីសាធារណៈ ក្នុងក្រុងបាងកក នាពេលកន្លងមក (រូបថត៖ បាងកកប៉ុស្តិ៍)
ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី​ថៃ បា្រយុទ្ធ ចាន់អូឆា កាលពី​ថ្ងៃពុធ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ក្រុង​បាងកក និង​អង្គការ​ក្នុងស្រុក នៅ​ទូទាំង​ប្រទេស រឹត​បន្តឹង​ច្បាប់​អំពី​ការ​ឱ្យ​ចំណី​សត្វស្លាប នៅ​ទីសាធារណៈ ដោយសារ​តែ​បញ្ហា​អនាម័យ។ ប៉ុន្តែ​លោកថា រាល់វិធានការ​ច្បាប់​ណាមួយ ដែល​ធ្វើឡើង​នោះ គឺមិន​ត្រូវ​ប៉ះពាល់​ដល់​សត្វស្លាប​ជា​ដាច់ខាត។

សាលាក្រុង​បាងកក អះអាង​ថា ភ្ញៀវ​ទេសចរ​មួយចំនួន នៅតែ​បន្ត​ឱ្យ​ចំណី​សត្វស្លាប បើទោះបី​ជាផ្លាក​សញ្ញា​ហាមឃាត់​ក៏ដោយ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;