កីឡាករ​បរទេស​ដែល​លេង​នៅលីគ​កម្ពុជា មកពី​ប្រទេស​ណាខ្លះ?

  • 2018-09-21 09:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​បាល់ទាត់ ដែល​កំពុង​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ​មិត្តហ្វូន​ខេមបូឌាន​លីគ​ រដូវកាល​២០១៨នេះ មាន​ទាំងអស់ ៣៣៤នាក់ ក្នុងនោះ​កីឡាករ​កម្ពុជា​មាន ២៦៩​នាក់ និង​កីឡាករ​បរទេស​មាន ៦៥នាក់។

បើតាម​ការ​ចុះផ្សាយ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នៅថ្ងៃទី២១​កញ្ញានេះ បាន​ឱ្យដឹងថា កីឡាករ​បរទេស​ទាំង​នោះ ភាគ​ច្រើន​​​គឺមកពី​ជប៉ុន ​ចំនួន​១៨នាក់ បន្ទាប់មក នីហ្សេរីយ៉ា និង​កូរ៉េ​ខាងត្បូង ចំនួន​១២នាក់​ដូចគ្នា។ ក្រៅពីនេះ មកពី​កូរ៉េខាងជើង ឥណ្ឌូណេស៊ី កាម៉េរូន អ៊ីរ៉ង់ អាហ្វ្រិក​ខាងត្បូង អង់គ្លេស អេហ្ស៊ីប កូឌីវ័រ ឡេសូថូ អាមេរិក និង​ហ្គាណា។

កីឡាករបរទេសនៃក្លឹបព្រះខ័នរាជស្វាយរៀង និងណាហ្គាវើល ប្រកួតគ្នាក្នុងលីគកំពូលកម្ពុជា ២០១៨ នាពេលកន្លងមក
CNCC ​បញ្ជាក់​ថា បទ​បញ្ជា​មិត្ត​ហ្វូនខេមបូឌាន​លីគ អនុញ្ញាត​ឱ្យ​ក្លឹបមួយ​ចុះ​បញ្ជី​កីឡាករ​បរទេស ៥នាក់ និង​ដាក់ឱ្យលេង​ក្នុង​មួយ​ប្រកួត​យ៉ាងច្រើន​បំផុត ៣នាក់ តែអាច​កើនដល់ ៤នាក់​ ប្រសិន​ក្នុង​ចំណោម​នោះ​មាន​អាស៊ី​យ៉ាងហោច​ម្នាក់។

ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​មិត្តហ្វូន​ខេមបូឌាន​លីគ​រដូវកាល​២០១៨ បាន​ដំណើរការ​អស់ ២០ប្រកួត​ហើយ នៅសល់តែ​២ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​បិទ​រដូវកាល​នេះ។ ក្រុមដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​រដូវកាល​នេះ មាន​ចំនួន​ ១២ក្រុម ដោយ​ធ្វើការ​ប្រកួត​ក្នុងផ្ទះ និង​ក្រៅផ្ទះ ដើម្បី​ស្វែងរក​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាងគេ​ដើម្បី​គ្រង​ជើងឯក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;