ព្យុហយាត្រា​យោធា​អ៊ីរ៉ង់ រង​ការ​វាយប្រហារ បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន​នាក់

  • 2018-09-22 08:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្មាន់កាំភ្លើង បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ព្យុហយាត្រា​យោធា​មួយ នៅ​ភាគនិរតី​នៃ​ក្រុង Ahvaz ប្រទេស​អ៊ីរ៉ង់ បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​បាន​ស្លាប់ (យោធា ៩​នាក់) រួម​ទាំង​ជនស៊ីវិល និង​ប្រហែល​២០នាក់​ទៀត​រង​របួស​ នៅថ្ងៃទី​២២ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ​។

កងកម្លាំងអ៊ីរ៉ង់ដែលរងរបួស​ ត្រូវបានបញ្ជូនចូលក្នុងរថយន្តសង្គ្រោះបន្ទាន់ (រូបថត៖ Twitter/Press TV)
ក្រុម​ខ្មាន់កាំភ្លើង ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លៀកពាក់​ឯកសណ្ឋាន​យោធា និង​មាន​ចំនួន ៤​នាក់។ ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​អ៊ីរ៉ង់​បាន​ឲ្យដឹង​ថា ក្រុម​ដែល​​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ អាច​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​។

យ៉ាង​ណា​ក៏ដោយ ខ្មាន់​កាំភ្លើង ២​នាក់ បាន​ស្លាប់​ក្នុង​ការ​បាញ់​តបត​ពី​កង​កម្លាំង​សន្តិសុខ ខណៈ ២នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន។ ​ការ​បាញ់​តតាំង​គ្នា​នេះ​ អូស​បន្លាយ​ប្រហែល ១០​នាទី​។

សូម​ជម្រាប​ថា អ៊ីរ៉ង់​បាន​ប្រារព្ធ​ខួប នៃ​សង្គ្រាម​ទល់​នឹង​អ៊ីរ៉ាក់ កាល​ពី​ឆ្នាំ​១៩៨០-៨៨​ ដោយ​ការ​រៀបចំ​ឲ្យ​មាន​ព្យុហយាត្រា​ជាច្រើន នៅ​ទូទាំង​ប្រទេស​។

Ahvaz ជា​ក្រុង​មួយ​ដែល​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជា​ច្រើន​លើក ជុំវិញ​បញ្ហា​ជីវភាព​រស់នៅ កាលពី​ចុង​ឆ្នាំ​២០១៧៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;