ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ​កើន​ឡើង តែ​ការ​នាំចេញ​ពី​​កម្ពុជា​ធ្លាក់​ចុះ

  • 2018-09-22 09:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បាន​ចេញ​របាយការណ៍​ឲ្យ​ដឹង​ថា ក្នុង​រយៈ​៧​ខែ ឆ្នាំ​២០១៨​នេះ ពោល​ចាប់ពី​ខែ​មករា ដល់​កក្កដា ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ បាន​កើន​ឡើង​ដល់​ជាង ​៤​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ខណៈ​កម្ពុជា​នាំចូល​ទៅ​ថៃ ​មាន​ការ​ធ្លាក់​ចុះ​។

យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សារ​ដោយ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​៧​ខែ ឆ្នាំ​២០១៨ ទំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ មាន​ទំហំ​ទឹកប្រាក់​ចំនួនជាង ៤៦០០​លាន​ដុល្លារ កើន​ឡើង​ប្រហែល ៣៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ដែល​មាន​ត្រឹមតែ​ជាង​ ៣៤០០​លាន​ដុល្លារ ប៉ុណ្ណោះ​។​

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ថៃ​នាំចូល​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ជាង​ ៤១០០​លាន​ដុល្លារ កើន​ឡើង​ប្រហែល​ ​៤០% បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ដែល​មាន​ត្រឹមតែ​ជាង​ ២៩០០​លាន​ដុល្លារ​។ ចំណែក​កម្ពុជា​នាំចូល​ថៃ​មាន​ត្រឹមតែ​ប្រហែល​ ៥០០​លាន​ដុល្លារ ធ្លាក់​ចុះ ​១.២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ចំនួនជាង ​៥០៥​លាន​ដុល្លារ​។​

ទិដ្ឋភាពខាងមុខទីស្ដីការក្រសួងពាណិជ្ជកម្ម
សូម​បញ្ជាក់​ថា ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅ​ថៃ ភាគច្រើន​ជា​កសិផល​រួម​មាន​ដូច​ជា ពោត ដំឡូង​មី សណ្ដែក ជាដើម ខណៈ​ប្រទេស​ថៃ​នាំ​ចូល​មក​កម្ពុជា​វិញ មាន​ដូចជា គ្រឿងចក្រ ឧបករណ៍​អេឡិចត្រូនិក ប្រេងឥន្ធនៈ សម្ភារៈ​សំណង់ គ្រឿង​ឧបភោគបរិភោគ គ្រឿង​សម្អាង សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ជាដើម​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;