Messi បោះ​ឆ្នោត​ឲ្យ Ronaldo ជា​លើក​ដំបូង ​ក្នុង​ពាន Best FIFA Award

  • 2018-09-25 03:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមបញ្ជីឈ្មោះអ្នកបោះឆ្នោត Best FIFA Men's Player បានឲ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi បានបោះឆ្នោតឲ្យ Cristiano Ronaldo ក្នុងចំណោម​កីឡាករដែលខ្លួនពេញចិត្ត​ចំនួន៣នាក់។ Messi បោះឆ្នោតឲ្យ Ronaldo នៅបន្ទាប់ពី Luka Modric និង Kylian Mbappe ។

ការបោះឆ្នោត​របស់ Messi
នេះជាលើកដំបូង ដែល Messi ជ្រើសរើសយក Ronaldo ចាប់តាំងពីគេមានសិទ្ធិបោះឆ្នោតក្នុងនាមជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ចាប់តាំងពីឆ្នាំ២០១១មក។

ការជម្រើសរើសរបស់ Messi នាពេលកន្លងទៅ៖

២០១១- Xavi, Iniesta, Aguero

២០១២- Iniesta, Xavi, Aguero

២០១៣- Iniesta, Xavi, Neymar

២០១៤- Di Maria, Iniesta, Mascherano

២០១៥- Suarez, Neymar, Iniesta

២០១៦- Suarez, Neymar, Iniesta

២០១៧- Suarez, Iniesta, Neymar

២០១៨- Modric, Mbappe, Ronaldo

សូមបញ្ជាក់ថា Ronaldo ក្នុងនាមជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ គឺមិនបានបោះឆ្នោតឲ្យ Messi នោះទេ ដោយបានបោះឆ្នោតឲ្យ Raphael Varane នៅទី១, Modric ទី២ និង Antoine Griezmann នៅទី៣៕

ការបោះឆ្នោតរបស់ Ronaldo

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;