Real Madrid និង Barcelona ណាត់​គ្នា​ចាញ់​យប់មិញ

  • 2018-09-26 23:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបបាល់ទាត់ខ្លាំងពីរ ប្រចាំក្របខ័ណ្ឌ La Liga បានប្រកួតចាញ់ដូចគ្នា កាលពីយប់មិញ ក្នុងសប្ដាសហ៍ទី៦ ខណៈ​ក្រុមទាំងពីរ បន្តឈរនៅចំណាត់ថ្នាក់លេខ១ និង​លេខ២ ក្នុងតារាង។

Real Madrid បានប្រកួតចាញ់ Sevilla ទក់សាច់ ដោយលទ្ធផល ៣-០ នៅ​ទឹកដីរបស់ Sevilla ។ ក្នុងនោះ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Andre Silva បានរកបើកឆាក និងគ្រាប់ទី២ ឲ្យម្ចាស់ផ្ទះ ​នៅនាទី១៧ និង ២១ ។ ហើយមុនចប់តង់ទី១ ខ្សែ​ប្រយុទ្ធបារាំង Wissam Ben Yedder រកបន្ថែមគ្រាប់ទី៣ នៅនាទី៣៩។

ចំណែក Barcelona បានរងបរាជ័យនៅក្រៅដី ក្រោមថ្វីជើង​ Leganes ដោយលទ្ធផល ២-១។ ក្រុមភ្ញៀវបានបើកការនាំមុខតាំងពីនាទី១២ នៃតង់ទី១ ដោយខ្សែ​បម្រើ Coutinho ។ ប៉ុន្តែក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Leganes វាយបកតាមស្មើ និងរកបន្ថែមគ្រាប់ជ័យជម្នះ​ ត្រឹមតែ​ ១នាទីប៉ុណ្ណោះ គឺនៅនាទី ៥២ និង ៥៣ ។

លទ្ធផលនេះ មានន័យថា Barcelona និង Real Madrid មានចំនួន ១៣ពិន្ទុ ស្មើគ្នា ដោយ Barcelona មានគ្រាប់ចំណេញច្រើនជាង Real Madrid ៤គ្រាប់៕

ទស្សនាវីដេអូ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;