ក្រៅពីពាន​សម្តេច ហ៊ុន សែន ក្រុម​ទ័ព និង​ប៉ូលិស នឹងត្រូវ​ដណ្តើម​ស្បែកជើង​មាស ១​ទៀត

  • 2018-09-27 09:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ក្រសួង​ការពារ​ជាតិ (ទ័ព) និង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) នឹងត្រូវ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ Hun Sen Cup នៅថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ ក្រៅពី​ពាន​រង្វាន់នេះ កីឡាករ​ក្រុម​ទាំង២ ក៏ត្រូវ​ដណ្តើម​ស្បែក​ជើង​មាស​ផងដែរ។

បើតាម​ការ​ចុះផ្សាយ​របស់​គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា CNCC កាលពី​ថ្ងៃទី​២៦​កញ្ញា ឱ្យដឹង​ថា ទ័ព ធ្លាប់​គ្រង​ជើងឯក​ពានរង្វាន់នេះ ២លើក កាលពី​ឆ្នាំ​២០១០ និង ២០១៦ ខណៈ​ក្រុម​ប៉ូលិស លើក​ពាននេះ​លើក​ដំបូង​នៅឆ្នាំ​២០១៤។ តែ​អ្វី​ដែលគួរឱ្យ​កត់​សម្គាល់​នោះ គឺ​ក្រុមទាំង២ មិនទាន់​មាន​កីឡាករ​ឈ្នះ​ស្បែកជើង​មាស​នៅឡើយ​ទេ។

ក្រុមប៉ូលិស ក្នុងពេលប្រកួតយកឈ្នះ អង្គរថាយហ្គឺរ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Hun Sen Cup កាលពីថ្ងៃទី២កញ្ញា ២០១៨
យ៉ាងណា​ក៏ដោយ ទាំង​ទ័ព និង ប៉ូលិស អាចឆក់​យករង្វាន់​នេះ លើក​ដំបូង​ដូចគ្នា​នៅវគ្គ​ផ្តាច់ព្រ័ត្រ​ខាងមុខនេះ។ ជាក់ស្ដែង ខ្សែ​ប្រយុទ្ធ នួន បូរី របស់​ក្រុម​ប៉ូលិស កំពុង​នាំមុខ​លើ​តារាង​អ្នកទាត់​ចូល​ច្រើន​ជាងគេ ដោយរក​បាន ៧គ្រាប់ តាមពី​ក្រោយ​ដោយ​កីឡាករ​ទ័ព ២​រូប គឺ សុខ ហៀង ដែលមាន​៥គ្រាប់ និង ឈិន ឈឿន ស៊ុតចូល ៤គ្រាប់៕
ឈិន ឈឿន (លេខ១៧) និងមិត្តរួមក្រុមថតរូបអនុស្សាវរីយ៍ មុនចាប់ផ្តើមប្រកួតនាពេលកន្លងមក

អត្ថបទ៖ សំភី

អត្ថបទថ្មី
;