លីគ​ទាំង ១១ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៅ​សល់​តែ​១ប៉ុណ្ណោះ ដែល​មិនទាន់​រកឃើញ​ជើងឯក

  • 2018-09-28 08:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លីគ​កំពូល​ នៅ​ប្រទេស​ចំនួន ៨ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​រកឃើញ​ជើងឯក​ហើយ ពោល​គឺនៅសល់តែ​លីគ​កំពូល​ឥណ្ឌូណេស៊ី ១ទៀតប៉ុណ្ណោះ ( ) ដែល​មិន​ទាន់​រកឃើញ​ក្រុម​ដែល​ឈ្នះ​ជើងឯក។

- លីគ​កំពូល​កម្ពុជា (Cambodian League)៖ ណាហ្គាវើល

ណាហ្គាវើល បានក្លាយជា​ជើងឯក​លីគកំពូល​កម្ពុជា ឆ្នាំ២០១៨ ទោះសល់​១ប្រកួត​ទៀត​ក៏ដោយ។ ឆ្លងកាត់​ ២១ប្រកួត ណាហ្គាវើល រកបាន ៥៣ពិន្ទុ (ឈ្ន ១៧, ស្មើ ២, ចាញ់ ២) នាំមុខ​ក្រុម​លេខ២ បឹងកេត ចំនួន ៤ពិន្ទុ។ លីគ​កំពូល​កម្ពុជា ឆ្នាំ២០១៨ នឹងបញ្ចប់​នៅ​ថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៨។

- លីគ​កំពូល​ថៃ (Thai League 1)៖ Buriram United

Buriram បាន​ក្លាយជា​ជើងឯក​លីគ​កំពូល​ថៃ​ ឆ្នាំ២០១៨ ដោយ​ស្វ័យប្រវត្តិ​ ទោះ​សល់​ ៣ប្រកួត​ទៀត​ក៏ដោយ។ គិត​ត្រឹម​សប្ដាហ៍​ទី៣១ ក្លឹប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​បុរីរម្យ ជាប់​ខេត្ត​ឧត្ដរមានជ័យ​របស់​កម្ពុជា​នេះ រក​បាន​ដល់​ទៅ ៧៨ពិន្ទុ (ឈ្នះ២៥ ស្មើ៣ ចាញ់៣) លើស​ក្រុម​លេខ២ Bangkok United ចំនួន ១២ពិន្ទុ។

- លីគ​កំពូល​វៀតណាម (V.League 1)៖ Ha Noi FC

ក្រុម Ha Noi FC ដែល​មាន​មូលដ្ឋាន​នៅរ​ដ្ឋធានី​ហាណូយ បាន​ក្លាយជា​ម្ចាស់​ជើងឯក​លីគ​កំពូល​វៀតណាម ឆ្នាំ២០១៨ ក្រោយ​នាំ​មុខ​ពិន្ទុ​ក្រុម​លេខ២ Sanna Khánh Hòa BVN ដល់​ទៅ ១៨ពិន្ទុ ខណៈ​ការ​ប្រកួតនៅ​សល់​តែ ៣ប្រកួត​ទៀត​ប៉ុណ្ណោះ។

- លីគ​កំពូល​ឡាវ (Lao Premier League)៖ Lao Toyota

លីគ​កំពូលឡាវ ឆ្នាំ ២០១៨ បាន​បញ្ចប់ហើយ។ ក្រុមជើងឯក គឺ Lao Toyota ដែល​រក​បាន ៣៤ពិន្ទុ​ក្នុង ១៤ប្រកួត ចំណែក​ក្រុម Lao Police បាន​លេខ២ ដោយ​មាន ២៥ពិន្ទុ។

- លីគ​កំពូល​មីយ៉ាន់ម៉ា (Myanmar National League)៖ Yangon United

លីគ​កំពូល​មីយ៉ាន់ម៉ា បានបញ្ចប់ហើយ ដោយ​ជើងឯក​បាន​ទៅ​ក្រុម Yangon United។ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅរដ្ឋធានី​យ៉ាងហ្គន​នេះ រកបាន ៥១ពិន្ទុ ក្នុង ២២ប្រកួត លើស​ក្រុម​លេខ២ Shan United ចំនួន ១ពិន្ទុ។

- លីគកំពូលម៉ាឡេស៊ី (Malaysia Super League)៖ Johor Darul Ta'zim

ជើងឯក​លីគ​កំពូល​ម៉ាឡេស៊ី ឆ្នាំ២០១៨ ​បាន​ទៅ​ក្រុម Johor Darul Ta'zim ក្រោយ​រកបាន ៥៩ពិន្ទុ​ក្នុង ២២ប្រកួត លើស​ក្រុម​លេខ២ Perak ដល់ទៅ ២៣ពិន្ទុ។

- លីគកំពូល​សិង្ហបុរី (Singapore Premier League)

ជើងឯក​លីគ​កំពូល​សិង្ហបុរី ឆ្នាំ២០១៨ គឺក្រុម Albirex Niigata។ យ៉ាងណាក្ដី កៅអី​ទៅលេង​ពាន​ទ្វីបអាស៊ី គឺបានទៅក្រុម​លេខ២ Home United ដោយសារ​តែ Albirex Niigata គឺជា​ក្រុម​បរទេស (ជប៉ុន)។

- លីគកំពូលឥណ្ឌូណេស៊ី (Liga 1)៖ មិនទាន់រកឃើញជើងឯក

លីគកំពូល​ឥណ្ឌូណេស៊ី ឆ្នាំ២០១៨ នឹងបញ្ចប់​នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨។ គិតត្រឹម​សប្ដាហ៍ទី២៣ ក្រុម Persib កំពុងនាំមុខ​គេ​ក្នុង​តារាង​ពិន្ទុ (៤៤ពិន្ទុ) តាម​ពីក្រោយ​ដោយក្រុម PSM (៣៨ពិន្ទុ) និង Bali United (៣៧ពិន្ទុ)៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;