Facebook ប្រកាស​ថា Account ចំនួន​៥០​លាន ត្រូវ​គេ​លួច​ហើយ

  • 2018-09-29 02:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Facebook បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​ថា ក្រុម Hacker បាន​លួច​លេខ​សម្ងាត់​របស់​គណនី (Account) អ្នកប្រើប្រាស់ ចំនួន ៥០​លាន​គណនី ហើយ​ខ្លួន​មិន​អាច​កំណត់​មុខ​សញ្ញា​ក្រុម Hacker នោះ​បាន​ទេ​។

(ប្រភព​រូប៖ Geek Reply)
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook បាន​ប្រកាស​ថា នេះ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ។ ​ចំណែក​អ្នកនាំពាក្យ Facebook បាន​អះអាង​ថា ក្នុង​ចំណោម​គណនី​ដែល​ត្រួច​បាន​គេ​លួច Hack ក៏​មាន​គណនី​របស់​លោក Mark Zuckerberg និង​គណនី​របស់​លោក Sheryl Sandberg ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​​នៅ​ក្រុមហ៊ុន​នេះ​ផង​ដែរ​។

ក្រោយ​មាន​បញ្ហា​នេះ ភាគហ៊ុន Facebook បាន​ធ្លាក់​ចុះ ២,៦% កាលពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១៨។

គួរ​រំឭក​ថា កាល​ពី​ដើម​ឆ្នាំ២០១៨ គណនី Facebook ប្រមាណ​ជា ៨៧លាន​គណនី ត្រូវ​បាន​ក្រុមហ៊ុន Cambridge Analytica យក​ទៅ​ប្រើប្រាស់ ដោយ​មិន​ត្រឹមត្រូវ​៕

អត្ថបទទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;