មេធាវី​របស់ Ronaldo ប្រតិកម្ម​នឹង​ការ​ចុះផ្សាយ​រឿង​រំលោភ​

  • 2018-09-29 08:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មេធាវី របស់​តារា​បាល់ទាត់​ឆ្នើម Cristiano Ronaldo បាន​បញ្ជាក់​ថា ពួកគេ​នឹង​ដាក់​ពាក្យ​ប្ដឹង​ទស្សវដ្តី​អាល្លឺម៉ង់ Der Spiegel បន្ទាប់ពី​បាន​ចុះផ្សាយ​ខុសច្បាប់​ពី​ការ​ចោទ​ប្រកាន់​ ​របស់​ស្ត្រី​ជនជាតិ​អាមេរិក ពាក់ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ កាលពី​ឆ្នាំ​២០០៩។

Ronaldo (រូបថត៖ spiegel)
លោក Christian Schertz មេធាវី​របស់ Ronaldo បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ ដែល​អះអាង​ថា ការ​ចុះផ្សាយ​របស់​ Der Spiegel គឺ​ជា​ការ​សង្ស័យ​មិន​ច្បាស់​លាស់​មក​លើ​ឯកជន​ភាព​របស់​ Ronaldo ។

សេចក្ដី​ថ្លែងការណ៍​របស់​មេធាវី​ខាងលើ ត្រូវ​បាន​ផ្ដល់​ឲ្យ​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters ដោយ​ភ្នាក់ងារ​របស់ Ronaldo ឈ្មោះ Gestifute ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​ការ​ចុះផ្សាយ​របស់​ទស្សនាវដ្ដី Der Spiegel ។ ក៏ប៉ុន្តែ លោក Gestifute មិន​បាន​ឆ្លើយ​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​អះអាង​​របស់​ Der Spiegel នោះ​ទេ។ Reuters មិន​អាច​អះអាង​ថា ការ​ចុះផ្សាយ​របស់ Der Spiegel ជា​រឿង​ពិត ឬ​មិន​ពិត​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ ក្លឹប​បាល់ទាត់ Juventus ដែល Ronaldo កំពុង​ប្រកប​អាជីព ក៏​មិន​បាន​ឆ្លើយតប​នឹង​ការ​ចុះផ្សាយ​របស់ Der Spiegel ផង​ដែរ​។

សូម​ជម្រាប​ថា Der Spiegel ចុះផ្សាយ​ថា ករណី​រំលោភ​នោះ បាន​កើតឡើង​កាល​ពីឆ្នាំ​២០០៩ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ នៅ​ក្រុង Las Vegas សហរដ្ឋ​អាមេរិក។ ស្ត្រី​ដែល​ជា​ជន​រងគ្រោះ ត្រូវ​បាន​រាយការណ៍​ថា មាន​ឈ្មោះ Kathryn Mayorga ​៕

អត្ថបទទាក់ទង Ronaldo ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​នារី​អាមេរិក​ម្នាក់

ឈ្មោះ Kathryn Mayorga បានប្ដឹង Ronaldo ពីបទរំលោភសេពសន្ថវៈ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;