សម្ដេច ហ៊ុន សែន ទម្លាយពីរបៀបប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត
- 2018-10-01 04:10:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន ទម្លាយពីរបៀបប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត
ចន្លោះមិនឃើញ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយថា សម្ដេចមានរបៀបប្រើប្រាស់អ៊ីនធឺណិតរបស់សម្ដេច ដោយនៅសហរដ្ឋអាមេរិក សម្ដេចប្រើប្រាស់ដុំ Wifi និងនៅកម្ពុជាសម្ដេចប្រើប្រាស់ Hotspot អ៊ីនធឺណិតរបស់ក្រុមហ៊ុនចំនួន៤។
សម្ដេចតេជោថា "ថ្ងៃនេះ មកដល់នេះ [អាមេរិក] ខ្ញុំប្រើដុំ Wifi... ប៉ុន្ដែដល់នៅកម្ពុជា ខ្ញុំមិនចង់កាន់ដុំអ៊ីនធឺណិតទេ ខ្ញុំកាន់ទូរសព្ទ ប៉ុន្ដែខ្ញុំប្រើ Hotspot... ព្រោះនៅមានកម្ពុជាយើង មាន Cellcard មាន Metphone មាន Smart និង Seatel។ ខ្ញុំប្រើទាំង ៤ប្រព័ន្ធ... ព្រោះនៅកន្លែងណាដែលមានបង្គោលអង់តែនជិត សេវារបស់វាខ្លាំង ខ្លាំងអាណាមួយ យើងបញ្ចេញ Hotspot ចែករំលែកអ៊ីនធឺណិតទៅទូរសព្ទមួយទៀត ដែលយើងប្រើ..."៕