ធនាគារជាតិ ប្រកាសឲ្យប្រុងប្រយ័ត្នចំពោះការផ្តល់ប្រាក់កម្ចី ដែលផ្សព្វផ្សាយតាមទូរសព្ទ
- 2018-10-03 03:12:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារជាតិ ប្រកាសឲ្យប្រុងប្រយ័ត្នចំពោះការផ្តល់ប្រាក់កម្ចី ដែលផ្សព្វផ្សាយតាមទូរសព្ទ
ចន្លោះមិនឃើញ
ធនាគារជាតិនៃកម្ពុជាបានអំពាវនាវឲ្យសាធារណជនប្រុងប្រយ័ត្នចំពោះប្រាក់កម្ចីរហ័សដោយមិនចាំបាច់មានឯកសារ ឬទ្រព្យបញ្ចាំ ដែលផ្សព្វផ្សាយក្នុងប្រព័ន្ធទូរសព្ទ នៅភ្នំពេញ និងបណ្ដារាជធានី ខេត្ត-ក្រុងនានា ក្នុងប្រទេសកម្ពុជា។
ធនាគារជាតិបញ្ជាក់ថា សេវាកម្ចីនេះ អាចប្រឈមនឹងការចាញ់បោក ល្បិចកលរបស់ឈ្មួញចងការប្រាក់ និងហានិភ័យផ្សេងៗទៀត។
ធនាគារជាតិបញ្ជាក់ថា ទង្វើទាំងនេះ ជាអំពើខុសច្បាប់ស្ដីពីគ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុ ដោយក្រុមហ៊ុន និងបុគ្គលទាំងនោះមិនទទួលបានការអនុញ្ញាតឲ្យផ្ដល់សេវាប្រាក់កម្ចីពីធនាគារជាតិនោះទេ៕
អត្ថបទទាក់ទង៖