ចិន សាង​សង់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​សម្ភារៈ​សំណង់ តម្លៃ​៨លាន​ដុល្លារ​នៅ​ឡាវ

  • 2018-10-03 23:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលឡាវ និង​ភាគីចិន បាន​យល់ព្រម​គ្នា​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​សាកល្បង​គុណភាព​សម្ភារៈសំណង់ នៅក្រុងវៀងចន្ទន៍ ក្នុងគោលបំណងពង្រឹងកិច្ច​សហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ដែល​តម្លៃ ៨លានដុល្លារ សម្រាប់ត្រួតពិនិត្យ និង​សាកល្បង​គុណភាព​សម្ភារៈសំណង់ នៅក្រុងវៀងចន្ទន៍​ (រូបថត៖ vientianetimes)
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ដែល​តម្លៃ ៨លានដុល្លារនេះ ​ត្រូវបានធ្វើឡើងនៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីសប្ដាហ៍មុន ក្រោម​ការចូលរួមពីនាយកដ្ឋានស្ដង់ដារ និង​ឧតុនិយម នៃក្រសួង​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឡាវ និង​ក្រុមហ៊ុនចិន Yunan Provincial Overseas Investment Co., Ltd ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរ នឹងធ្វើការផ្លាស់ប្ដូរអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ ព្រមទាំងទិន្នន័យដើម្បីបម្រើដល់ការត្រួតពិនិត្យលើសម្ភារៈសំណង់។ ទន្ទឹមនេះ មជ្ឈមណ្ឌលខាងលើនឹង​ជួយតាមដានរាល់ផលិតផលនានាក្នុងវិស័យសំណង់​ ដែលត្រូវបាននាំចូលពី​ប្រទេសជិតខាងឡាវ។

បើយោងតាម​ក្រសួងក្រសួង​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឡាវ បានឲ្យដឹងថា ​ក្រសួងបានចេញវិញ្ញាបនបត្រជូនដល់​ក្រុមហ៊ុនជាង ១០០ ដែលធ្វើការលើសម្ភារៈសំណង់នេះ​៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;