Barcelona ឆក់យក៣ពិន្ទុពី​ក្នុងទឹកដីរបស់ Spurs

  • 2018-10-03 23:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Barcelona បានយកឈ្នះក្លឹប Tottenham Hotspur ដោយលទ្ធផល ៤-២ នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស ក្នុង​ការប្រកួតវគ្គសន្សំពិន្ទុ ពូល B ពានរង្វាន់ UEFA Champions League កាលពីយប់មិញ។

ក្រុមភ្ញៀវ Barcelona បាននាំមុខតាំងពីនាទី២ ដោយខ្សែបម្រើ Coutinho ហើយ ២៦នាទីក្រោយមកខ្សែបម្រើ Ivan Rakitic បានរកគ្រាប់ទី២ មុនចប់តង់ទី១។ ក្នុងតង់ទី២ ខ្សែប្រយុទ្ធ Harry Kane ជាអ្នករកគ្រាប់តាមពីក្រោយ១គ្រាប់ឲ្យម្ចាស់ផ្ទះ Spurs ប៉ុន្តែ ក្រុមភ្ញៀវ បានបន្ថែមគ្រាប់ទី២ ដោយ Lionel Messi ក្នុងនាទី៥៦។ យ៉ាងណាមិញ Erik Lamela ជាអ្នករកគ្រាប់តាម ២-៣ ឲ្យ Spurs នៅនាទី៦៦ តែ Messi ដដែលបានបន្ថែមគម្លាតឲ្យម្ចាស់ផ្ទះ ដោយរកគ្រាប់ទី៤ ឲ្យ Barcelona នាទី៩០។

ជាមួយលទ្ធផលនេះ Barcelona បានឈរនៅលេខ១ ក្នុងពូល មាន៦ពិន្ទុ ​ក្នុង២ប្រកួត ចំណែក​ Spurs ក្នុង២ប្រកួត មិនទាន់មាន១ពិន្ទុនៅឡើយទេ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;