បទ "ភ្ជុំបិណ្ឌ​នឹក​ស្រុក" របស់ ម៉ៅ ហាជី ប្រឈម​នឹង​ការ​បិទ​ការ​ចាក់ផ្សាយ

  • 2018-10-04 00:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្ដី​ស្នើ​ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៨ ដែល​បាន​ដាក់​ជូន​ក្រសួងព័ត៌មាន និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ឲ្យដឹង​ថា បទ​ចម្រៀង "​ភ្ជុំបិណ្ឌ​នឹង​ស្រុក" ច្រៀង​ដោយ​លោក ម៉ៅ ហាជី មាន​ឃ្លា​មួយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​យក​ចិត្ត​ទុកដាក់ និង​ផ្ដល់​កិច្ច​គាំពារ​ដល់​កម្មករ និយោជិត។

លិខិត​ដដែល​បាន​ឲ្យដឹង​ថា បទ "​ភ្ជុំបិណ្ឌ​នឹកស្រុក" នៅ​ផលិត​កម្ម​ថោន Vol ១២២ មាន​ឃ្លា​មួយ​ថា «កម្មករ​និយោជិត មិន​ទាន់​បើក​ប្រាក់​ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ធ្វើឲ្យ​កម្មករ និយោជិត មិន​បាន​ទៅ​ស្រុក​កំណើត​ទៅ​លេង​ម៉ែពុក បាន​ត្រឹមតែ​ស្រក់​ទឹកភ្នែក ហើយ​បាន​ទូរសព្ទ​ប្រាប់​ម៉ែ​ពុក បន្ទាប់ពី​ភ្ជុំបិណ្ឌ​រួចហើយ បាន​អាច​ទៅ​លេង​ស្រុក​កំណើត»

យ៉ាង​ណា​ក៏ដោយ ខាង​ក្រសួង​ព័ត៌មាន និង​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិនទាន់​មាន​ចំណាត់​ការ​លើ​បទចម្រៀង "​ភ្ជុំបិណ្ឌ​នឹក​ស្រុក" របស់​លោក ម៉ៅ ហាជី នេះ​នៅ​ឡើយ​ទេ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;