ក្រុង​ប៉េកាំង ព្រលះ​អនុប្រធានាធិបតី​អាមេរិក ជុំវិញ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន

  • 2018-10-05 01:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន​បាន​ព្រលះ​ការ​ចោទប្រកាន់​របស់​អនុប្រធានាធិបតី​អាមេរិក Mike Pence ជុំវិញ​រឿង​ការ​លូកលាន់​ការ​បោះឆ្នោត​អាមេរិក​នៅ​ខែ​វិច្ឆិកា ខាង​មុខ ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បញ្ហា​សមុទ្រ​ចិនខាងត្បូង និង​តៃវ៉ាន់។ ចិន​ថា ការ​ចោទប្រកាន់​របស់​លោក Mike Pence គឺ​ជា​ការប្រឌិត​ពាក្យ​ចចាមអារ៉ាម និង​គ្មាន​មូលដ្ឋាន​ទាំងស្រុង។

អាមេរិក​ប្រាប់​ចិន៖ យើង​នឹង​មិន​ត្រូវ​បាន​គំរាមកំហែង​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ


លោក Mike Pence អនុប្រធានាធិបតី​អាមេរិក/ រូបភាព៖ CGTN

លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ថា សុន្ទរកថា​របស់​លោក Mike Pence គឺយោង​តាម​ភស្ដុតាង​លឺ​តគ្នា និង​ការ​ប្រឌិត​ពាក្យ​ចចាមអារ៉ាម ជាង​គោលនយោបាយ​ជាក់ស្ដែង ទាំង​ក្នុង​ស្រុក និង​ក្រៅប្រទេស​របស់​ចិន ហើយ​ចិន​បដិសេធ​យ៉ាងខ្លាំង​ទៅនឹង​ការចោទប្រកាន់​គ្មានមូលដ្ឋាន​នានា។

លោកស្រី​បញ្ជាក់ថា ចិនតែងតែ​ប្រកាន់ខ្ជាប់​នៅ​គោលការណ៍​មិនជ្រៀតជ្រែក​កិច្ចការ​ប្រទេស​ដទៃ ហើយ​គ្មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​លូកលាន់​នយោបាយ​អាមេរិក​នោះ​ទេ។

ជាមួយគ្នានេះ លោកស្រី​បាន​ជំរុញ​ឲ្យ​អាមេរិក​ដើរតួនាទី​ស្ថាបនា ក្នុង​ទំនាក់ទំនង​ទ្វេភាគី៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;