អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក លី ម្យ៉ុងបាក់ ត្រូវបាន​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ ១៥​ឆ្នាំ

  • 2018-10-05 07:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨​នេះ អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក លី ម្យ៉ុងបាក់ (Lee Myung-bak) ត្រូវបាន​តុលាការ​ក្រុង​សេអ៊ូល ផ្តន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ និង​ពិន័យ​ជាប្រាក់ ១៣ពាន់​លានវ៉ុន (១១,៥លាន​ដុល្លារ​អាមេរិក) ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ លោក លី ម្យ៉ុងបាក់ ត្រូវបាន​ចាប់ខ្លួន ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ស៊ីសំណូក និង​ក្លែងបន្លំ​ពន្ធ​ជាដើម។ ក្នុងនោះ អតីត​ប្រធានាធិបតី​វ័យ ៧៦ឆ្នាំ​រូប​នេះ ត្រូវបាន​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ចោទថា​បាន​ទទួល​យក​ប្រាក់​ខុសច្បាប់​ជាង ១០​លាន​ដុល្លារ ពី​ស្ថាប័ន និង​បុគ្គល​មួយ​ចំនួន​ ក្នុង​អំឡុង​ពេល​លោក​កាន់​តំណែង ពីឆ្នាំ​២០០៨-២០១៣។

លោក លី ម្យ៉ុងបាក់ ក្នុងពេលចូលបង្ហាញខ្លួននៅតុលាការក្រុងសេអ៊ូល កាលពីខែឧសភា ឆ្នាំ២០១៨។ រូបថត៖ Reuters
លោក លី ម្យ៉ុងបាក់ គឺជា​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី៤​ហើយ ដែល​ត្រូវបាន​តុលាការ​កាត់ទោស ឱ្យជាប់​ពន្ធនាគារ។ កាលពី​ថ្ងៃទី​២៤ សីហា ២០១៨​កន្លង​ទៅ លោកស្រី Park Geun-hye អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ពីឆ្នាំ​២០១៣-២០១៧ ត្រូវបាន​តុលាការ​ឧទ្ធរណ៍​ក្រុង​សេអ៊ូល ផ្តន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​បន្ថែម​ពី ១ឆ្នាំ​ដល់ ២៥​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ពុករលួយ​ផងដែរ៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;