គន្លឹះ​ដាក់ N លើរថយន្ត​ Prius គ្រប់ស៊េរី​

  • 2018-10-06 07:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ធម្មតា រថយន្ត​ Pruis ​មិន​អាច​ដាក់​លេខ​ N បាន​ទេ (អត្ថន័យ​អក្សរ N ឬ Neutral ​ងាយស្រួល​​រុញ​ឬ​​បម្លាស់​ទី​ នៅ​ពេល​រថយន្ត​ពន្លត់​​ម៉ាស៊ីន)។ លោក ណា​រឿន អ្នក​ជំនាញ​ខាង​រថយន្ត Prius បាន​ឲ្យដឹង​ថា ម៉ាស៊ីន​ Prius ហ្សីន​មក​ពី​នាយ មិន​អាច​ដាក់​លេខ​ N បាន​ទេ ទោះ​ជា​ជាន់​ហ្វ្រាំង​កាច់​ទៅ N ក៏​វា​នៅ​តែ​លោត​ចូល P ដោយ​ស្វ័យ​ប្រវត្តិ។

"ដើម្បី​ដាក់​​លេខ N លើ​រថយន្ត Prius ទាល់​តែ​កាច់​ទៅ N ហើយ​ដោះ​ក្បាល​អាគុយ​ចេញ គឺ​ម៉ាស៊ីន​ហ្សីន​មក​ពី​នាយ​គឺ​​ធ្វើ​អឺចឹង តែ​បើ​ដោះ​ចេញ​ហើយ ចង់​ដាក់​អូស ឬ​ជាន់​ហ្វ្រាំង​ក៏​លែង​ស៊ី​ដែរ"។

រថយន្ត Prius
លោក​ថា ​បើ​ចង់​ដាក់ N បាន​ទាល់​តែ​កែ​ថែម​ដាក់​កុង​តាក់​មួយ​ទៀត​។ ពេល​ដំណើរការ​​ត្រូវ​ជាន់​ហ្វ្រាំង​ដៃ​មួយ (ហៅ​ហ្វ្រាំង​ជើង​ក៏​បាន) ពេល​ជាន់​ហ្វ្រាំង រួច​ទាញ​មក N រួច​ចុច​កុង​តាក់​ហើយ​ព្រលែង​ហ្វ្រាំង​មក​វិញ ចុង​ក្រោយ​គ្រាន់​តែ​ចុច​ប៊ូតុង Power ឲ្យ​រលត់​ជា​ការ​ស្រេច ពេល​នោះ​​អាច​រុញ ឬ​ស៊ី​ផ្លេ​បាន​តាម​ចិត្ត។

ចង់​ដឹង​ច្បាស់​ ទស្សនា​វីដេអូ​ណែនាំ​ខាង​ក្រោម​៖

  • អត្ថប្រយោជន៍​នៃ​ការ​កែ​ដាក់​កុង​តាក់​ដាក់ N នៅ​លើ​រថយន្ត

១. ដាក់ N ងាយ​ស្រួល​ចត​នៅ​កន្លែង​ចង្អៀត​ដូច​ជា ផ្សារ ឬ​កន្លែង​ថត​បណ្ដោះអាសន្ន​ជាដើម។

២. មិន​ងាយ​មាន​អ្នក​លួច​យក​ឡាន​បាន

៣. ជា​កុង​តាក់​សម្ងាត់ អាច​ការពារ​ឡាន​បាន​មួយ​ផ្នែក

៤. ផ្ដាច់​ចរន្ត​ភ្លើង មិន​ឲ្យ​បញ្ជា​បញ្ឆេះ​បាន ទោះ​ជា​មាន​សោរ​ក៏​ដោយ។

  • អត្ថន័យ​ចង្កឹះ​លេខ សម្រាប់​​អ្នកចាប់ផ្តើម​បើក​រថយន្ត​ដំបូង

១. អក្សរ R (Reverse) នៅ​ពេល​រថយន្ត​ត្រូវការ​​​រយ៉ែ​ថយ​ក្រោយ

២. អក្សរ P (Park) ប្រើ​ការ​ពាររថយន្តពី​ការ​បម្លាស់ទី​ នៅ​ពេល​ចត​នៅ​ស្ងៀម​

៣. អក្សរ N (Neutral) ​ងាយស្រួល​​រុញ​ឬ​​បម្លាស់​ទី​ នៅ​ពេល​រថយន្ត​ពន្លត់​​ម៉ាស៊ីន​

៤. អក្សរ D (Drive) សម្រាប់​រថយន្ត​បើកបរ​ធម្មតា​

៥. លេខ ១ ដល់ ៥ សម្រាប់​លេខ​ប្រើ​ធម្មតា ឯ​លេខ ២ សម្រាប់​ប្រើ​ពេល​រថយន្ត​ឡើង​ទួល ឬ​ឡើង​ភ្នំ

៦. អក្សរ L (Low) សម្រាប់​ប្រើ​​នៅ​ពេល​រថយន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ជាប់​ផុង ឬ​សណ្ដោង។

ប្រភព៖ Sabay News អត្ថបទ៖ រក្សា

អត្ថបទថ្មី
;