ទ័ព​គ្រង​ជើងឯក Hun Sen Cup ជា​លើក​ទី៣ ក្រោយ​បំបាក់​ប៉ូលិស ៣-០

  • 2018-10-07 00:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ក្រសួង​ការពារ​ជាតិ (ទ័ព) បាន​ដណ្តើម​ឈ្នះ​ជើង​ឯកពាន​រង្វាន់ Hun Sen Cup លើក​ទី១២ ឆ្នាំ​២០១៨ ដោយ​បំបាក់ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ កាលពីយប់មិញ។

៣គ្រាប់របស់ទ័ព​ ក្នុងនោះ​១គ្រាប់​តែត​បញ្ចូលទី​ដោយខ្សែ​ការពារ ខែក ខេមរិន្ទ នាទី១៨ និង​២គ្រាប់​ទៀត ស៊ុត​បញ្ចូលទី​ដោយ ភួង សុខសាណា នៅ​នាទី​៨៧ និង ៩០+។

កីឡាករក្រុមទ័ព បង្ហាញការអបអរក្រោយស៊ុតចូលទីប៉ូលិស

ក្លឹប​ក្រសួង​ការពារ​ជាតិ បាន​គ្រង​ជើងឯក​ពានរង្វាន់​នេះ​ចំនួន ៣​លើក នៅឆ្នាំ​២០១០, ២០១៦ និង ២០១៨​នេះ។ ជាមួយ​នឹង​ជ័យជម្នះ​កាលពី​យប់មិញ ទ័ព ក៏​ទទួលបាន​ទឹក​ប្រាក់ ៨០លាន​រៀល អមដោយ​ពាន​រង្វាន់​នេះ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;