Real Madrid បន្ត​ចាញ់​នៅ La Liga ក្រោយ​រងការ​បរាជ័យ​នៅ Champions League

  • 2018-10-07 01:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជស Real Madrid បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Alaves ០-១ នៅ La Liga សប្តាហ៍​ទី៨ កាលពី​យប់មិញ​នេះ។ ១គ្រាប់​របស់ Alaves គឺធ្វើ​បាន​នៅចុង​ម៉ោង​បន្ថែម​តង់ទី២​ ពោលគឺនៅ​នាទី ៩០+៥​ ដោយ​ការតែត​បញ្ចូលទី​របស់ Garcia Saanchez។

Luka Modric កំពុងត្រូវបានកីឡាករ Alaves ព្យាយាមដណ្តើមបាល់ (រូបថត៖ FB Real Madrid)
លទ្ធផល​នេះ បាន​នឹង​កំពុង​បង្អាក​ដំណើរ​របស់ Real Madrid បន្ទាប់​ពី ៣ប្រកួត​ចុងក្រោយ​នេះ ក្រុម​អធិរាជស មិនទាន់​ស្គាល់​ពាក្យ​ឈ្នះ​នៅឡើយ។ កាលពី​សប្តាហ៍ទី៦ និង​ទី៧ Real Madrid បាន​ប្រកួត​ចាញ់ Sevilla ០-៣ និង​បានត្រឹម​ស្មើ Atletico Madrid ០-០។ លើសពី​នេះ កាលពី​ពាក់កណ្តាល​សប្តាហ៍​កន្លង​ទៅ Real Madrid បាន​ប្រកួត​ចាញ់ CSKA Moscow ០-១ នៅ Champions League ទៀតផង។

ក្រោយការ​ប្រកួតនេះ Alaves បាន​ឡើង​ឈរ​លេខ​៣ មាន​១៤ពិន្ទុ្ ស្មើនឹង​ក្រុម​លេខ២ Real Madrid ខណៈ Barcelona ដែល​កំពុង​នាំមុខ​ក្នុង​តារាង នឹងត្រូវ​ប្រកួត​នៅ​យប់នេះ​ជាមួយ Valencia៕

សូមទស្សនាវីដេអូ Highlight៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;