K1 ស្មាតហ្វូន​ស៊េរី​ថ្មី​របស់ Oppo មាន RAM 6GB និង​តម្លៃ​តែ​ជាង ២០០​ដុល្លារ

  • 2018-10-11 02:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Oppo បាន​ដាក់​បង្ហាញ​ស្មាតហ្វូន​ថ្មី ដែល​មាន​ឈ្មោះ​ថា K1 នៅ​លើ​ទឹក​ដី​ប្រទេស​ចិន។ វា​មាន​អេក្រង់​ទំហំ ៦,៤​អ៊ីញ ជា​ប្រភេទ​កញ្ចក់ Super AMOLED ដែល​អាច​បញ្ចេញ​រូបភាព​ក្នុង​កម្រិត 2340x1080p។

Oppo K1 មាន​បំពាក់ Sensor ស្កេន​ម្រាម​ដៃ​នៅ​លើ​កញ្ចក់​អេក្រង់​ផ្ទាល់​តែ​ម្ដង ហើយ​កម្លាំង​ម៉ាស៊ីន​វា​ដំណើរការ​ដោយ​បន្ទះ​ឈីប​កម្រិត​មធ្យម Snapdragon 660 អម​ជាមួយ​ជម្រើស RAM ចំនួន ២ គឺ 4GB និង 6GB។ កាមេរ៉ា​ក្រោយ​ទំហំ 16MP + 2MP ឯ​ខាង​មុខ​ទំហំ 25MP។ ពួក​វា​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​បច្ចេកវិទ្យា AI អាច​សម្គាល់​ប្លង់​ថត និង​ជួយ​បង្កើន​សម្រស់។ ចំណែក​កម្លាំង​ថ្ម​វិញ​ទំហំ 3500mAh។

តម្លៃ​ដាក់​លក់ Oppo K1 ស្ថិត​នៅ​ចន្លោះ​ពី ២៣០​ដុល្លារ ដល់ ២៦៥​ដុល្លារ (តម្លៃ​នៅ​បរទេស)៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;