អាមេរិក ចាប់​ខ្លួន​ចារកម្ម​ចិន​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​លួច​ការ​សម្ងាត់​ពាណិជ្ជកម្ម

  • 2018-10-11 06:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​អាមេរិក កាលពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ បាន​ឱ្យដឹងថា ខ្លួនបាន​ចាប់​ខ្លួន​ភ្នាក់ងារ​ចារកម្ម​ជនជាតិ​ចិន​ម្នាក់ ក្រោយ​ធ្វើ​បត្យាប័ន​ពី​ប្រទេស​ប៊ែលហ្ស៊ិក។ ភ្នាក់ងារ​ចារកម្ម​ចិន​នេះ ត្រូវ​បាន​ចោទប្រកាន់​ពីបទ ពាក់ព័ន្ធ​នឹង​កិច្ច​ខិតខំ​ដែល​គាំទ្រ​ដោយ​រដ្ឋ ដើម្បី​លួច​ការ​សម្ងាត់​ពាណិជ្ជកម្ម​របស់​អាមេរិក។

រូបភាព៖ South China Morning Post
ក្រសួង​យុត្តិធម៌​អាមេរិក​បាន​បញ្ជាក់​ថា លោក Xu Yanjun ជា​មន្រ្តី​ក្រសួង​សន្ដិសុខ​ជាតិ​ចិន និងបាន​លួច​ការសម្ងាត់​ពាណិជ្ជកម្ម​ក្រុមហ៊ុន​អាកាសចរណ៍ GE និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ចាប់តាំង​ពី​ឆ្នាំ​២០១៣ មកម៉្លេះ។

លោក Xu Yanjun ត្រូវ​បាន​បញ្ជូន​ពី​ប៊ែលហ្ស៊ិក ទៅ​អាមេរិក​ កាលពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១៨។ ​នេះ​ជា​ករណី​ដំបូងដែល​មន្រ្តី​ចារកម្ម​ចិន​ត្រូវ​បាន​ធ្វើ​បត្យាប័ន​ទៅ​កាន់​ប្រទេស​ផ្សេង។

សូម​បញ្ជាក់​ថា ការ​ប្រកាស​របស់​ក្រសួង​យុត្តិធម៌​អាមេរិក គឺ​ធ្វើឡើង​ខណៈ​ភាព​តានតឹង​កំពុង​កើនឡើង​ខ្លាំង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង លើ​បញ្ហា​ភូមិសាស្រ្ត​នយោបាយ ពាណិជ្ជកម្ម ការ​លួច Hack និង​ចារកម្ម។

គួររម្លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ អាមេរិក​ក៏​បាន​ចោទប្រកាន់​វិស្វករ​អេឡិចត្រូនិច​ចិន​ម្នាក់ ឈ្មោះ Ji Chaoqum ពីបទពាក់ព័ន្ធ​នឹងការ​ប៉ុនប៉ង​លួច​ការសម្ងាត់​ឧស្សាហកម្ម​អាកាសចរណ៍​អាមេរិក​ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;