Jack Ma៖ អាមេរិក​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម

  • 2018-10-11 09:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​ថ្លែង​ក្នុង​សន្និសីទ​ក្នុង​ក្រុង​កូឡាឡាំពួរ តាមរយៈ​វីដេអូ​ពី​ប្រទេស​ចិន​ថា លោក​ជឿជាក់​អាមេរិក​នឹង​រង​ផល​ប៉ះពាល់​ជាង​គេ ពី​សង្រ្គាម​ពាណិជ្ជកម្ម។ ប៉ុន្ដែ​លោក​បន្ថែម​ថា លោក​នៅតែមាន​សុទិដ្ឋិនិយម ព្រោះ​ក្នុង​នាម​ជា​សហគ្រិន ប្រសិន​បើ​អ្នក​គ្មាន​សុទិដ្ឋិនិយម​ទេ អ្នក​មិនមែន​ជា​សហគ្រិន​នោះ​ទេ។

លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba ថ្លែង​តាមរយៈវីដេអូ​ពី​ប្រទេស​ចិន ក្នុង​សន្និសីទ​ក្នុ​ងក្រុង​កូឡាឡាំពួរ/ រូបភាព៖ South China Morning Post

ថ្លែង​តាម​រយៈវីដេអូ​ពី​ប្រទេស​ចិន លោក Jack Ma ប្រាប់​មេដឹកនាំ​ជំនួញ និង​អ្នក​ការទូត​ថា លោក​មើល​មិន​ឃើញ​មូលហេតុ​ឡូស៊ីក​នៅ​ពីក្រោយ​ការ​ដំឡើង​ពន្ធ ដើម្បី​កែប្រែ​ឡើង​វិញ​នូវ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិននោះ​ទេ។

លោក​បន្ថែម​ថា សេដ្ឋកិច្ច​អាមេរិក ជាការពិត ទទួល​ផល​ប្រយោជន៍​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន។ លោក​ក៏​បាន​ចង្អុល​បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​របស់​មហាអំណាច​លោក​ខាង​លិច​បាន​កើន​ឡើង​ជា​បន្ដបន្ទាប់ គឺ​ជាផ្នែក​មួយ​ដោយសារ​ប្រភព​ខាងក្រៅ​នៃ​ការងារ​ទៅ​ប្រទេស​ចិន។

សូម​បញ្ជាក់​ថា ប្រទេស​ចិន និង​អាមេរិក កំពុង​ប្រឈម​ភាព​តានតឹង​ដាក់​គ្នា​លើ​បញ្ហា​ពាណិជ្ជកម្ម ដោយ​ប្រទេស​ទាំង​ពីរ​កំពុង​ចាត់​វិធានាការ​ពន្ធ​ដាក់​គ្នា​ជាបន្តបន្ទាប់៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;