Silva ទាំង២ ជួយ​ឲ្យ​ព័រទុយហ្គាល់​បន្ត​ជ័យជម្នះ ទោះគ្មាន​វត្តមាន​ Ronaldo

  • 2018-10-12 02:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Andre Silva និង Bernardo Silva បានស៊ុត​បញ្ចូលទីម្នាក់ ១គ្រាប់ រួមចំណែក​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិព័រទុយហ្គាល់ ឈ្នះ​ប៉ូឡូញ ៣-២ ក្នុង​ពាន​រង្វាន់ UEFA Nations League កាលពីយប់មិញ ទោះ​គ្មាន​វត្តមាន​កំពូល​ខ្សែ​ប្រយុទ្ធ ស៊ុត​ច្រើនបំផុតឲ្យ​ជម្រើសជាតិ Cristiano Ronaldo ក៏ដោយ។

១គ្រាប់​ទៀត​របស់​ព័រទុយហ្គាល់ ជា​ការ​ធ្វើ​ឲ្យ​ចូលទី​ខ្លួនឯង​របស់​កីឡាករ​ប៉ូឡូញ Glik ចំណែក ២គ្រាប់​របស់​ប៉ូឡូញ រកបាន​ដោយ Piatek និង Blaszczykowski។

Andre Silva (ឆ្វេង) និង Bernardo Silva (លេខ១០) អបអរជាមួយមិត្តរួមក្រុម ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់​សិទ្ធិ​ដោយ Reuters)
ជ័យជម្នះនេះ ជួយ​ឲ្យ​ក្រុម​លោក Fernando Santos ឈរ​លើ​គេ​ក្នុង​ពូល C ដោយ​មាន​ ៦ពិន្ទុពេញ ក្នុង២ប្រកួត (ប្រកួតទី១ ព័រទុយហ្គាល់ ឈ្នះអ៊ីតាលី ១-០) ខណៈ​ប៉ូឡូញ និង​អ៊ីតាលី មាន១ពិន្ទុ​ដូចគ្នា (ស្មើ១ ចាញ់១)៕

សូមទស្សនា​វីដេអូ​ហាយឡាយនៃការប្រកួត ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;