កម្ពុជាទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោក ឆ្នាំ២០១៨
- 2018-10-12 06:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោក ឆ្នាំ២០១៨
ចន្លោះមិនឃើញ
សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសនៅថ្ងៃទី១២ ខែតុលា នេះថា កម្ពុជាទទួលបានពានរង្វាន់អង្ករល្អជាងគេបំផុតនៅលើពិភពលោកម្ដងទៀតហើយសម្រាប់ឆ្នាំ២០១៨។
លទ្ធផលនេះ ត្រូវបានប្រកាសឡើងនៅសន្និសីទស្រូវ-អង្ករពិភពលោកលើកទី១០ (១០-១២ តុលា ២០១៨) ដែលរៀបចំដោយ The Rice Trader នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
សូមជម្រាបថា កម្ពុជាធ្លាប់គ្រប់គ្រងពានរង្វាន់អង្ករល្អជាងគេបំផុតលើពិភពលោក រយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២, ២០១៣ និង២០១៤ ហើយសម្រាប់ឆ្នាំក្រោយមកទៀត គឺឆ្នាំ២០១៥, ២០១៦ និង២០១៧ កម្ពុជាទទួលចំណាត់ថ្នាក់លេខ២៕