នាយករដ្ឋមន្រ្តី​ជប៉ុន នឹង​ធ្វើទស្សនកិច្ច​ទៅ​ប្រទេស​ចិន រយៈពេល ៣​ថ្ងៃ

  • 2018-10-12 07:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន នឹង​ធ្វើទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី២៥ ដល់ ២៧ ខែ​តុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ទស្សនកិច្ច​នេះ គឺ​តបតាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្រ្តី​ចិន លី ឃឺឈាង។

លោក លី ឃឺឈាង នាយករដ្ឋមន្រ្តី​ចិន ចាប់ដៃ​ជាមួយ​លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន នៅ​ក្រុង​តូក្យូ​របស់​ជប៉ុន នាពេល​កន្លង​មក/ រូបភាព​៖ Reuters
សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ លោក Lu Kang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុង​ប៉េកាំង​បាន​អញ្ជើញ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន សម្រាប់​ទស្សនកិច្ច​ក្នុង​ពេល​មួយ ដែល​សាកសម​សម្រាប់​ភាគី​ទាំង​ពីរ។

អ្នកនាំពាក្យ​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា មន្រ្តី​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​រក្សា​ទំនាក់ទំនង និង​ជួប​ពិភាក្សា​គ្នា ដើម្បី​សម្រួល​បរិយាកាស​អំណោយផល​មួយ​សម្រាប់​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;