Facebook បញ្ចេញមុខងារថ្មី ដើម្បីបង្ហោះរូបបែប 3D

  • 2018-10-13 08:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Facebook ទើប​នឹង​ប្រកាស​ចេញ​មុខងារ​ថ្មី​មួយ​ទៀត​គឺ 3D Photos ដែល​អនុញ្ញាត្ត​ឲ្យ​ម្ចាស់ iPhone និង VR ទាំង​ឡាយ​អាច​ផុស​រូបភាព​ចេញ​ពី​ទូរសព្ទ​បាន​យ៉ាង​ងាយ។

មុខងារ​នេះ អាច​គាំទ្រ​បាន​តែ​នៅ​លើ iPhone ប៉ុណ្ណោះ ហើយ​ដើម្បីប្រើប្រាស់មុខងារថ្មីនេះ អ្នកត្រូវថតរូបជាបែប Portrait (ព្រាល​ផ្ទៃ​ខាងក្រោយ) ជាមួយទូរសព្ទដែលមានកាមេរ៉ា២គ្រាប់ ដូចជា iPhone 7 Plus, iPhone 8 Plus, iPhone X និង iPhone Xs Max ហើយ​ Share ជា 3D ក្នុងទំព័រ Facebook ដើម្បី​បន្ថែម​រសជាតិ​ឲ្យ​កាន់​តែ​ប្លែក ហាក់​ដូច​ជា រូបភាព​មាន​ជីវិត​។

សម្រាប់​អ្នក​ប្រើ Android នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ តែ​យ៉ាង​ណា​ប្រហែល​ជា​មិន​យូរ​ទេ នឹង​អាច​ប្រើ​បាន​ដូច​គ្នា។

ទស្សនាវីដេអូបង្ហាញខាងក្រោម៖

ប្រភព៖ Sabay News អត្ថបទ៖ រក្សា

អត្ថបទថ្មី
;