សហស្ថាបនិក​ Microsoft ទទួល​មរណភាព!

  • 2018-10-15 23:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Paul Allen ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ជាមួយ​នឹង​លោក Bill Gates បាន​ទទួល​មរណភាព​ហើយ នៅ​ក្នុង​វ័យ​៦៥​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន Vulcan របស់​លោក Paul Allen។

មូលហេតុ​ស្លាប់​របស់ Paul Allen គឺ​ដោយសារ​ការ​រើ​ឡើង​នៃ​ជំងឺ​មហារីក​ម៉្យាង ដែល​លោក​ធ្លាប់​ព្យាបាល​​ជា​កាល​ពី​ឆ្នាំ​២០០៩។

លោក Paul Allen សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft/ រូបភាព៖ Global News
សូម​ជម្រាប​ថា លោក Allen និង​លោក Gates បាន​បង្កើត Microsoft រួម​គ្នា​កាល​ពី​ឆ្នាំ​១៩៧៥។ ភាព​ជោគជ័យ​​របស់ Microsoft បាន​លេច​រូបរាង​ឡើង​នៅ​ឆ្នាំ​១៩៨០ នៅ​ពេល​ដែល​ក្រុមហ៊ុន IBM បាន​សម្រេច​ទិញ​ប្រព័ន្ធ​ប្រតិបត្តិការ Microsoft មក​ដាក់​លើ​កុំព្យូទ័រ​​ដំបូង​របស់​ខ្លួន៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;