រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ថៃ ប្រាប់​ឲ្យ​អនុព័ន្ធ​ពាណិជ្ជកម្ម ត្រៀម​ខ្លួន​ចំពោះ​សង្រ្គាម​ពាណិជ្ជកម្ម

  • 2018-10-16 01:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Sontirat Sontijirawong រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​ជំរុញ​ឲ្យ​នាយក​នៃ​ការិយាល័យ​កិច្ចការ​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ថៃ​ទាំង ៦៤​ប្រទេស ត្រៀមខ្លួន​សម្រាប់​សង្រ្គាម​ពាណិជ្ជកម្ម​សាកល ដែល​លោក​ថា វា​នឹង​ផ្ទុះ​ឡើង​កាន់តែ​ធំឡើង​នៅ​ឆ្នាំ​២០១៩ ខាង​មុខ។

លោក Sontirat Sontijirawong រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថៃ/ រូបភាព៖ Bangkok Post
លោក​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ថៃ​បញ្ជាក់​ថា សម្រាប់​ផ្នែក​វិជ្ជមាន ប្រទេស​ថៃ​អាច​នាំចេញ​កាន់តែ​ច្រើន​ជាង​មុន និង​ទទួល​ការវិនិយោគ​បរទេស​កាន់តែ​ច្រើន​ជាង​មុន​ផងដែរ។ លោក​បន្ថែម​ថា "ប៉ុន្ដែ​វា​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​នានា... ដូច្នេះ​អនុព័ន្ធ​ពាណិជ្ជកម្ម​ត្រូវតែ​សម្របសម្រួល​ការ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​របស់​ពួកគេ និង​ផ្សព្វផ្សាយ​ផលិតផល​ក្នុង​ស្រុក​នៅ​លើ​ទីផ្សារ​សាកល"។

ជាមួយ​គ្នា​នេះ លោក Sontirat Sontijirawong បាន​បញ្ជា​ឲ្យ​មន្រ្តី​ជាន់ខ្ពស់​ក្រសួង និង​អនុព័ន្ធ​ពាណិជ្ជកម្ម រៀបចំ​ផែនការ​នានា ដើម្បី​ទប់ទល់​នឹង​សង្រ្គាម​ពាណិជ្ជកម្ម​សាកល។ លោក​ថា ផែនការ​ទាំង​នោះ អាច​ជួយ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ថៃ​កើនឡើង មុន​រដ្ឋាភិបាល​ថ្មី​ចូល​កាន់​តំណែង​នៅ​ក្នុង​រយៈពេល ៦​ខែ​ទៀត។

សូម​បញ្ជាក់​ថា ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ដាក់គោលដៅ​នាំចេញ ឲ្យ​កើនឡើង​ក្នុង​រង្វង់ ៨% ហើយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ជឿជាក់​ថា គោលដៅ​នេះ​នឹង​អាច​សម្រេច​បាន៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;