ចិន ថៃ និង​ម៉ាឡេស៊ី រៀបចំ​លំហាត់​សមយុទ្ធ​យោធា​រួម​គ្នា

  • 2018-10-16 03:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​នៃ​ប្រទេស​ចិន ថៃ និង​ម៉ាឡេស៊ី​បាន​រៀបចំ​លំហាត់​សមយុទ្ធ​យោធា​រួម​គ្នា នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ពី​ថ្ងៃ​ទី២០ ដល់ ២៩ ខែ​តុលា ឆ្នាំ​២០១៨។ សម​យុទ្ធ​នេះ ឈ្មោះ "សន្ដិភាព និង​មិត្តភាព​ឆ្នាំ​២០១៨"។ នេះ​បើតាម​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ចិន។

រូបភាព៖ Xinhua
សមយុទ្ធ​យោធា​នេះ មាន​កងទ័ព​រំដោះប្រជាជន​ចិន ៦៩២​នាក់​ចូលរួម ក៏ដូចជា​នាវា​ចម្បាំង ៣​គ្រឿង ឧទ្ធម្ភាគចក្រ ២​គ្រឿង យន្តហោះ​យោធា ៣​គ្រឿង និង​គ្រឿងចក្រ ៤​គ្រឿង។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ចិន​បញ្ជាក់​ថា សមយុទ្ធនេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង​ឆន្ទៈរួម​នៃ​កងកម្លាំង​នៃ​ប្រទេស​ទាំង៣ ក្នុង​ការ​រក្សា​សន្ដិភាព និង​ស្ថិរភាព​នៅ​តំបន់​សមុទ្រ​ចិនខាងត្បូង ពង្រឹង​ការ​ផ្លាស់ប្ដូរ និង​សហប្រតិបត្តិការ​ជា​ទម្លាប់ និង​លើកកម្ពស់​សមត្ថភាព​សមត្ថភាព​ដើម្បី​ឆ្លើយតប​រួម​គ្នា​ទៅ​នឹង​ការ​គំរាមកំហែង​សន្ដិសុខ​នានា៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;