សម្ដេច ហ៊ុន សែន ​លើកឡើង​​ពីកត្តា​៤យ៉ាង​ដែល​ញ៉ាំង​ឲ្យ​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​

  • 2018-10-16 06:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​កម្ពុជា​ដាក់​អាទិភាព​ចូលជា​សមាជិក​អាស៊ាន​គឺ​ផ្អែក​លើ​កត្តា​៤​។ ក្នុង​នោះ​រួមមាន​៖

ទី-១ គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង

ទី-២ ស្មារតី​សហគមន៍ ​គឺ​អ្វីៗ​សម្រេច​ដោយ​កុងសង់ស៊ីស​ មិនមែន​សម្រេច​ដោយ​ការ​បោះឆ្នោត ឬ​មិនមែន​សម្រេច​ដោយ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ទេ

ទី-៣ ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គម

ទី-៤ ជា​ច្រកចេញ​ការ​ទូត​របស់​កម្ពុជា​។

ការ​ថ្លែង​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ការ​ជួប​សំណេះសំណាល និង​ផ្ដល់​អនុសាសន៍​ដល់​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ចំនួន ២៩​រូប នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៨​នេះ​។

សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាល និង​ផ្ដល់​អនុសាសន៍​ដល់​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ចំនួន ២៩​រូប នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៨​នេះ (រូបថត៖ ទំព័រហ្វេសប៊ុកផ្លូវការ​របស់​សម្ដេច ហ៊ុន សែន)
​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ចំនួន ២៩​រូប​ នឹង​ធ្វើ​ដំណើរ​រយៈ​ពេល​៥២ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា​ត​ទៅ ដែល​ចាប់ផ្ដើម​ដំណើរ​ចេញ​ពី​ប្រទេស​ជប៉ុន នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​១១ប្រទេស (​ប្រទេស​ជប៉ុន ប្រ៊ុយណេ ប្រទេស​ហ្វីលីពីន ប្រទេស​វៀតណាម ហើយ​នឹង​ធ្វើការ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;