ម៉ាឡេស៊ី ដំឡើង​ថ្លែបារី និង​បង្កើន​អាយុ​ទិញ​គ្រឿង​ស្រវឹង​

  • 2018-10-16 08:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ាឡេស៊ី នឹង​ធ្វើការ​ដំឡើង​ថ្លៃ​ថ្នាំ​ជក់ (បារី) ចាប់​ពី​ដំណាច់​ខែ​តុលា ឆ្នាំ​២០១៨​ខាងមុខ​នេះ​តទៅ​ និង​សម្រេច​បង្កើន​អាយុ​ដល់ ២១​ឆ្នាំ សម្រាប់​អ្នកទិញ​គ្រឿងស្រវឹង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី នា​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៨​។

ដើម​ឡើយ ម៉ាឡេស៊ី​កំណត់​អាយុ​អ្នក​ទិញគ្រឿង​ស្រវឹង ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​។

អ្នកទទួលទានគ្រឿងស្រវឹង១ក្រុម ជល់កែវ (រូបថត៖ The Financial Express)
លោក Dzulkefly Ahmad រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី បាន​ថ្លែង​ឲ្យ​ដឹង​ថា សមាជិក​សភា​ម៉ាឡេស៊ី​ម្នាក់​ និង​មនុស្ស ៧​នាក់​ផ្សេង​ទៀត ដែល​បាន​ជក់​បារី​ក្នុង​អគារ​សភា កាល​ពី​ថ្ងៃ​ទី​១៥​តុលា ត្រូវ​បាន​ពិន័យ​ជា​ប្រាក់។ មូលហេតុ​គឺ ដោយសារ​តែ ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៨​ ជា​ថ្ងៃ​ទី​១ ដែល​សភា​ម៉ាឡេស៊ី​ក្លាយ​ជា​ទីតាំង​ដែល​ការ​ជក់​បារី​ត្រូវ​បាន​ហាម​ឃាត់​។

លោក​បន្ត​ថា អ្នក​ចែកចាយ​គ្រឿង​ស្រវឹង​ទាំងអស់ ត្រូវ​ដាក់​ស្លាក​រំឭក​អតិថិជន​ខ្លួន​ ពី​ការ​ផល​ប៉ះពាល់​របស់​គ្រឿង​ស្រវឹង ចំពោះ​សុខភាព និង​តម្រូវឲ្យ​លក់​គ្រឿង​ស្រវឹង ដាច់​ដោយឡែក​ពី​ភេសជ្ជៈ​ដទៃ​ទៀត​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;