ចិន ជំរុញ​ឲ្យ​អាមេរិក​ឈប់​បំផ្លាញ​សន្ដិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិនខាងត្បូង

  • 2018-10-16 22:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន កាលពី​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​បំផ្លាញ​អធិបតេយ្យ និង​សន្ដិសុខ និង​ជំរុញ​ឲ្យ​អាមេរិក​ក្លាយជា​អ្នក​នាំមក​នូវ​សន្ដិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិនខាងត្បូង មិនមែន​ជាអ្នក​បំផ្លាញ​នោះ​ទេ។

រូបភាព៖ Xinhua
ការ​បញ្ជាក់​របស់​ចិន​ដូច្នេះ គឺ​ធ្វើ​ឡើង​ដោយ​លោក Lu Kang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បញ្ជាក់​ពី​ជំហរ​របស់​ចិន ខណៈ​មាន​ការ​លើកឡើង​ពី​ការ​ចោទប្រកាន់​របស់​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចិន​បាន​ពង្រីក​កម្លាំង​យោធា​នៅ​សមុទ្រ​ចិនខាងត្បូង និង​បាន​រំខាន​ដល់​នាវា​ចម្បាំង​អាមេរិក ដែល​បាន​ធ្វើ​ការ​ហ្វឹកហាត់ "ប្រតិបត្តិការ​សេរីភាព​នៃ​នាវាចរណ៍"។

អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា ចិន​មាន​អធិបតេយ្យភាព​លើ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ដែន​ទឹក​នៅ​ជាប់​ទីនោះ ដែល​មាន​ន័យ​ថា វា​គ្មាន​បញ្ហា​ដើម្បី​ធ្វើ​សកម្មភាព​កសាងសន្ដិភាព​នៅ​ទី​នោះ រួមទាំង​ការ​ដំឡើង​ឧបករណ៍​យោធា​ចាំបាច់​ផង​ដែរ។

ជាមួយ​គ្នា​នេះ​លោក​គូស​បញ្ជាក់​ថា វាគឺជា​អាមេរិក អ្នកដែល​បញ្ជូន​យន្តហោះ​យោធា និង​នាវា​ចម្បាំង​ទៅ​សមុទ្រ​ចិនខាងត្បូង​ជាញឺកញាប់​ក្រោម​ទង់ "ប្រតិបត្តិការ​សេរីភាព​នៃ​នាវាចរណ៍" នោះ​ទេ ដែល​បាន​បង្កើត​ភាពតានតឹង និង​កំពុង​ពង្រីក​កម្លាំង​យោធា៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;